ជន​ប្រ​មុ​ឹ​ក​ម្នាក់​ព្យាយាម​ចង ក​សំលាប់ខ្លួន​រហូត​បានសំរេច​

0


> បាត់ដំបង​: បុរស​វ័យ​ចំណាស់​ម្នាក់​ដែលជា​ជន​ស្រ​វុ​ឹ​ង​ខួប​បានធ្វើ​អត្តឃាត​ដោយ​ចង ក​សំលាប់ខ្លួន​នៅ​ក្នុងផ្ទះ​របស់ខ្លួន​ផ្ទាល់ កាលពី​ថ្ងៃទី​30-1-15 វេលា​ម៉ោង​1,30​នាទី​រសៀល ត្រង់ចំនុច​ភូមិ​ អន្លង់​មៀន ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បន្ទាប់ពី​បាន​ផឹកស្រា​ស្រ​វុ​ឹ​ង​ហើយ​បាន​ព្យាយាម​សំលាប់ខ្លួន​ជាច្រើនលើក​ច្រើនសារ​រួចមក តែ​មិនបាន​សំរេច ។​image (2)
> លោក​សារ៉េត វិ​សេដ្ឋ អធិការរង​នគរបាល​ស្រុក​ភ្នំព្រឹក​បានលើកឡើង​នូវ​ពាក្យសំដី​
> របស់​សាច់ញាតិ​នៃ​សព​ជនរងគ្រោះ​នោះ​ថា បុរស​វ័យ​ចំណាស់​ម្នាក់នេះ​មានឈ្មោះ ផែ ផល អាយុ​45​ឆ្នាំ រស់នៅក្នុង​កូនខ្ទម​មួយ​ត្រង់​ចំនុចកើតហេតុ និង​ជាម​នុស្ស​ស្រ​វុ​ឹ​ង​ខួប​ដែល​ស្ទើរតែ​បាត់​ការចងចាំ​ផងដែរ​ហើយ​នៅពេលដែល​គាត់​ផឹកស្រា​ម្តងៗ​គឺ​តែងតែ​មានគំនិត​ចង់​សំលាប់ខ្លួន​ជា​ញឹកញាប់ ប៉ុន្តែ​ត្រូវបាន​ក្រុមគ្រួសារ និង​សាច់ញាតិ​ទប់ស្កាត់ ថែមទាំង​ជួយ​បាន​គ្រប់ពេលវេលា ។​image

លោក​អធិការរង​បាន​បន្តថា លុះ​នៅមុន​ពេល​កើតហេតុ​ជនរងគ្រោះ​បានចាប់ផ្តើម​ផឹក​សុ​ី​ដូច​សព្វមួយដង ព្រមទាំង​មាន​សភាព​ស្រ​វុ​ឹ​ង​ទន់​ទោ​ថែមទៀត គាប់​ជួន​ពេលនោះ​ក្រុមគ្រួសារ​ និង​សាច់ញាតិ​គ្មាន​អ្នកណា​នៅផ្ទះ​ម្នាក់​សោះ​ដែល​ម្នាក់ៗ​រវល់​ការងារ​ស្រែ ចំការ​ទើប​ជា​ឱកាស> យ៉ាង​ល្អ​បំផុត​សំរាប់​ជនរងគ្រោះ​ក្នុងការ​ប៉ុនប៉ង​ធ្វើអត្តឃាត​លុះត្រាតែ​បានសំរេច ។​image (1)

ក្រោយពេល​កើតហេតុ​ពេលដែល​ក្រុមគ្រួសារ​ត្រឡប់មកវិញ​ក៏​ប្រទះឃើញ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ​ដែល​គេ​បាន​ចង ក​ខ្លួនឯង​ទៅនឹង​មេដំបូល ទើបបាន​រាយ​ការ​ទៅ​សមត្ថកិច្ច ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​គឺ​ស​ង្គេ​ត​ឃើញថា ជនរងគ្រោះ​បាន​យក​ខោជើងវែង​របស់ខ្លួន​មក​ធ្វើជា​ខ្សែ​សំរាប់​ចង ក ហើយ​ខ្លួនឯង​សុខចិត្ត​ស្លៀក​តែ​កន្សែង​តែប៉ុណ្ណោះ ដោយ សមត្ថកិច្ច​បានអះអាងថា ករណីនេះ​គឺ​ពិតជា​ការធ្វើអត្តឃាត​យ៉ាងពិត​ប្រាកដ ដោយ​ពុំមាន​ពាក់ព័ន្ធ​ទៅនឹង​ករណី​ឃាតកម្ម​ណាមួយ​ឡើយ បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ប្រគល់​សព​ទៅអោយ​ក្រុមគ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕