​ស្រូវប្រាំង​ចំនួន​៤៥០​ហិកតា​ខ្វះ​ទឹក​នៅក្នុង​ស្រុក​ជល​គី​រី​កំពុង​ជួយសង្គ្រោះ​

0

​កំពង់ឆ្នាំង​៖​ប្រភពព័ត៌មាន​ពី​មន្ត្រី​មន្ទីរ​ធនធានទឹក​ខេត្តកំពង់ឆ្នាំង​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០ ១៥​នេះ​ថា​៖​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​ប្រមាណ​១០០០​ហិកតា​កំពុង​ខ្វះខាត​ទឹក ក្នុងចំណោម​ស្រូវប្រាំង​ដែល​ធ្វើបាន​ជិត​៣​ម៉ឺន​ហិកតា​។​ដោយឡែក​ស្រូវប្រាំង​ចំនួន​ប្រមាណ​៤៥០​ហិកតា នៅក្នុង​ឃុំ​កោះ​ថ្កូវ កំពុង​ជួយសង្គ្រោះ​បូមទឹក​ដាក់​ដោយ​មន្ទីរ​ធនធានទឹក​ខេត្ត​។​10891506_1699542610272115_5808629394395416008_n
​ ​តាម​ប្រភពព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក លោក ចាន់ យុ​ត្ថា បាន​និ​យ​យ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា​នេះ​ថា​៖​ស្រូវប្រាំង​នៅក្នុង​ទូទាំងប្រទេស​ប្រជាពលរដ្ឋ​ធ្វើបាន​ជាង​៥០​ម៉ឺន​ហិកតា ក្នុងនោះ​មាន​ជាង​មួយ​ម៉ឺន​ហិកតា​កំពុង​ប្រឈម​និង​ការខ្វះខាត​ទឹក ដែលមាន​នៅក្នុង​ខេត្ត​ចំនួន​៧ គឺ​ខេត្តកណ្តាល ព្រៃវែង កំពង់ឆ្នាំង ពោធិសាត់ សៀមរាប កំពង់ធំ និង​បន្ទាយមានជ័យ​។​បច្ចុប្បន្ន​មន្ទីរ​ធនធានទឹក​តាម​បណ្តារ​ខេត្ត​ទាំងនោះ​កំពុង​ជួយសង្គ្រោះ​បូមទឹក​ដាក់​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​។​ស្រូវ​ទាំងអស់នោះ​មិនទាន់មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ដោយសារ​តំបន់​ទាំងនោះ​មាន​ប្រភពទឹក​អាចជួយ​ង្គ្រោះ​បាន​។​10947256_1699542600272116_6273768515298114999_n
​ ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ស្នើសុំ​ដល់​លោក​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្ត មន្ទីរ​កសិកម្ម​ខេត្ត និង​គ្រប់​ការិយាល័យ​កសិកម្ម​ស្រុក​ទាំងអស់​ក្នុង​ខេត្ត យកចិត្តទុកដាក់​តាម​ដាន​សភា​
​ព​ការ​ទឹក​ស្រែប្រាំង​តាម​មូលដ្ឋាន​ក្នុងស្រុក ឃុំ​អោយបាន​ជាប់​ជាប្រចាំ និង​រក​ប្រភពទឹក​បូម​ដាក់​ស្រែប្រាំង​អោយបាន​ទាន់ពេលវេលា ពេល​ស្រែប្រាំង​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​។​1619134_1699542630272113_2029848803080844843_n
​ករណី​ដោះស្រាយ​មិនបាន​ត្រូវ​រាយការណ៍​មក​ថ្នាក់លើ​តាម​ឋានានុក្រម​ដើម្បី​ជួយ​អន្តរា​គម​
​អោយបាន​ទាន់ពេលវេលា ដោយ​មិនត្រូវ​អសកម្ម ឬ​យឺតយ៉ាវ​ទុកអោយ​ស្រែប្រាំង​ប្រជាពលរដ្ឋ​ស្វិត​ងាប់​នោះឡើយ​៕
​ ​ ​
​ ​
​ ​