បុរស​ម្នាក់​ខឹង​គេ​នាំ​ប្រពន្ធ​ដើរលេង​ដក​កាំ​ង​ភ្លើង​បាញ់​គំរាម​៦​គ្រាប់​ឡើងលើ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ភ្នំពេញ​៖ បុរស​ម្នាក់​ព្រោះតែ​ខ្លួន​ជា​កង​អង្គរក្ស​ខឹង គេ​នាំ​ប្រពន្ធ​របស់​ខ្លួន​ដើរ​លេង​ពេក​ក៏​បាន ដក​កាំភ្លើងខ្លី​មួ​យ​ដើម​បាញ់រះ​ឡើង​លើ​ក​៦​គ្រាប់​បណ្តាលឲ្យ​មាន​ការភ្ងាក់ផ្អើល នៅ​ចំណុច​ខាងក្រោយ​វិទ្យាស្ថាន ប៊ែល​ធី ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ២ នឹង ៥០

នាទី​ទៀប​ឈានចូល​ថ្ងៃ​ទី ២១ ខែ​មីនា ឆ្នាំ ២០១៤ ហើយ​ត្រូវបាន​សមតថ​កិច្ច​ឃាត់​ខ្លូន​។
​    ​បុរស​អង្គរក្ស​ខាងលើ​នេះ​មានឈ្មោះ ក្រុយ មាន ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ មានឋារ​ន្ត​ស័ក្តិ ជា​អនុ​សេនី​យ៍ ឯក បម្រើ​ការងារ​នៅក្នុង​អង្គភាព​បញ្ជាការដ្ឋាន​កង​អង្គរក្ស​និង​ជា​អង្គរក្ស​របស់​លោក​គិត​ម៉េង ស្នាក់នៅ​ម្តុំ​សង្កាត់​ទួល​ទំពូង​ទី ២ ខណ្ឌចំការមន  ។
​តាម​ប្រភពព័ត៌ មាន​ពី​យុវជន​ម្នាក់ ឈ្មោះ​ជួន សុ​ភី ភេទ​ប្រុស អាយុ ២៧ ឆ្នាំ បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​នេះ លោក ក្រុយ បាន​ចូល​មក​ហើយ​ស្រែក​ឡូឡា​នៅក្បែរ​ផ្ទះ​ជួល​របស់​គេ ហើយ​ខណៈ​ក៏ លោក ក្រុយ មាន បើកទ្វារ​ផ្ទះ នឹង​សួររក​ស្ត្រី​ម្នាក់​ដែល​នាំ​ប្រពន្ធ​របស់​គេ​ដើរ​លេង​ពេលយប់​។
​ក្រោយមក​លោក ក្រុយ មាន បាន​ដើរ​មក​ម្តង​ទៀត​រួច​ក្របួច​ក​ឈ្មោះ ជួន សុ​ភី ដែល​នាំ​ប្រពន្ធ​របស់​គេ​ដើរ​លេង​ពេលយប់​ចេញមកក្រៅ​ផ្ទះ ដើម្បី​សាកសួរ​រឿង​បាត់​ប្រពន្ធ​ខ្លួន ប៉ុន្តែ​ដោយសារ​ស្ត្រី​នោះ​ចេញមក នឹង​និយាយ​ពាក្យ​មិន​សមរម្យ គំ​រោស​គំរើយ​ដាក់​មន្ត្រី​យោធា​ខាងលើនេះ ទ្រាំ​មិន បាន​ក៏​ដក​កាំភ្លើង ខ្លី​ពី​ចង្កេះ​បាញ់​ឡើង​លើ​ក​លើ​ចំនួន​៦ គ្រាប់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ស​ម​ត្ថ​កិច្ច ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយក៏​បាន​ឃាត់ខ្លួន​បុរស​ខាងលើ​នេះ​យក​មក​កាន់​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ  ហើយ​នោះ ដោយសារ​ជន​បង្ក​មាន​មុខងារ​ជា​មន្ត្រី​យោធា ដូច្នេះ​សមត្ថកិច្ច​បាន​សម្រេច​បញ្ជូន​ខ្លួន​បុរស​នេះ ទៅ​ឲ្យ​កាន់​ទីបញ្ចាការដ្ឋានក​ង​រាជ​អាវុធហត្ថ​ខណ្ឌ ចំការមន​ឲ្យ​បន្ត​ការសាកសួរ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់លើ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕​

0 1