សៀមរាប : ក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៥កន្លងទៅ ក្រោមការបញ្ជាដឹកនាំកម្លាំងផ្ទាល់ពីសំណាក់លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងលោក វរសេនីយ៍ត្រី ជា គឹមសាន នាយការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។
លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ បានអោយដឹងថាដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានប្រសិទ្ធភាពខ្ពស់ផងនោះ ។
ជាក់ស្តែងកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែងតែបានចុះធ្វើការត្រួតពិនិត្យការងាររដ្ឋបាលចំពោះជនបរទេសដែលរស់នៅក្នុង ខេត្តសៀមរាបនិងមកប្រកបរបផ្សេងៗ ផងដែរ ។
ដោយលោកវរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបញ្ជាក់ថាបន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញក្នុងការិយាល័យរបស់លោកបានធ្វើការត្រួតពិនិត្យចំពោះជនបរទេសដែលរស់នៅក្នុងភូមិសាស្ត្រស្រុកអង្គរធំខេត្តសៀមរាបទាំងទីតាំងស្នាក់នៅ ប្រកបអាជីវកម្ម និងបំរើការងារផ្សេងៗទៀត ជាលិទ្ធផលសមត្ថកិច្ចជំនាញបាននាំខ្លួនជនជាតិវៀតណាមដែលមិនទាន់មានឯកសារគ្រប់គ្រាន់ក្នុងការបំពេញបែបបទសុំស្នាក់នៅបានចំនួន៤នាក់ក្នុងនោះមានស្ត្រីនាក់ផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចបានធ្វើការឃាត់ខ្លួននិងបានធ្វើការសួរនាំនិងត្រួតពិនិត្យរកមើលឯកសារពីជនបរទេសដែលមានសញ្ញាតិជាជនជាតិវៀតណាមទាំង៤នាក់នេះមិនមានលិខិត ឫ ឯកសារសម្គាល់ខ្លួនគ្រប់គ្រាន់ក្នុងការបំពេញបែបបទសុំស្នាក់នៅហើយនោះរហូតមកដល់ថ្ងៃទី៣១ខែមករានេះសមត្ថកិច្ចបានបញ្ជូនខ្លួននាក់ទាំង៤ទៅកាន់អគ្គនាយ កដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តដោយចោទប្រកាន់ពីបទស្នាក់នៅខុសច្បាប់៕លោក ខេង ខេមរា



































