​ប្រជាកសិករ​នៅ​ខេត្ត​ត្បូងឃ្មុំ ត្អូញត្អែរ​អំពី​តម្លៃ​ដំ​ទ្បូ​ង​មី​ធ្លាកចុះ ចំណែក​មន្ត្រី​នៅតាម​ច្រកទ្វារ បែរជា​បង្គាប់​ឲ្យ​បង់ថ្លៃ​ទ្បាន​ខ្ពស់

0


​ខេត្ត​កំព់ង​ចាម និង​ខេត្ត​ត្បូងឃ្មុំ បាន​ត្អូញត្អែរ​អំពី​តម្លៃ​ដំ​ទ្បូ​ង​មី ដែល​កំពុងតែ​ធ្លាក់ចុះ​ខុសពី​ឆ្នាំមុនៗ​កន្លងមក ដោយសារតែ​ទីផ្សារ​នៅក្នុង​ស្រុក​មាន​ចំនួន​តិចតួច គឺ​មានតែ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម ឯកា​រដឹក​កសិផល​យ​ក​ទៅ​លក់​នោះ គឺ​មន្ត្រី​ចម្រុះ​នៅ​ច្រកទ្វារ​ទ្វេភាគី​ដារ ហៅ​ដូង​ប្រាំពីរ​ដើម ស្ថិតក្នុង​ឃុំ​ដារ ស្រុក​មេ​មុត និង​ច្រកព្រំដែន​ត្រពាំង​ផ្លុ​ង ស្ថិត​ក្នុងភូមិ​ត្រពាំង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​តម្រូវ​ឲ្យ​ពួកគាត់ បង់ប្រាក់​យ៉ាងច្រើន​ទៅវិញ ។​2
​ ​ម្ចាស់​រថយន្ត​ដឹក​ដំ​ទ្បូ​ង​មី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា ទ្បាន​របស់គាត់​ច​ណុះ​៥​តោន ផ្លៅ​ពីរ សមត្ថកិច្ច​តម្រូវ​ឲ្យ​បង់​សេវា រត់​សេ​អូ ចំនួន​៨​ម៉ឺន​រៀល រីឯ​រថយន្ត​ផ្លៅ​៤​និង​ផ្លៅ​៥ តម្រូវ​ឲ្យ​បង់​ពី​១០​ទៅ​១៣​ម៉ឺន​រៀល ដែល​ទង្វើ​បែបនេះ​ប្រាស់ចាក់​ពីបទ​បញ្ជា របស់​ព្រះ​មុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធា្ល​ប់​បានប្រកាស មិន​អនុញ្ញាតិ​ឲ្យ​សម្ថ​កិច្ច​គ្រប់​លំដាប់ថ្នាក់ យក​កំរៃ​សេវា​ពី​ប្រជាកសិករ ដែល​ដឹក​កសិផល​យកទៅលក់​នៅ​តាម​ទីផ្សារ​នានា ។​3
​ ​ប្រជាកសិករ បាន​ឲ្យ​ដឹង​ទៀតថា តម្លៃ​ដំ​ទ្បូ​ង​មី​ស្រស់​កាលពី​ឆ្នាំទៅ អាច​លក់បាន​ក្នុង​ចន្លោះ ពី​៣០០​រៀល ទៅ​៣៤០​រៀល ក្នុង​មួយ​គី​ទ្បូ​ក្រាម ចំណែក​តម្លៃ​ក្នុងឆ្នាំនេះ លក់បាន​តែ​ពី​២៧០​រៀល ទៅ​៣០០​រៀល​ប៉ុណ្ណោះ គឺ​ទាប​ជាង​ឆ្នាំទៅ ។​
​ ​ប្រជាកសិករ បាន​ឲ្យ​ដឹង​ទៀតថា សំរាប់​ការចំណាយ​ដើម​ទន់ ក្នុង​ការដាំ​ដំ​ទ្បូ​ង​វិញ ក្នុង​១​ហិច​តា អស់ប្រាក់​១​លាន​រៀល ហើយ​បើ​ដំ​ទ្បូ​ង​នៅតែ​ចុះថោក ហើយ​សមត្ថកិច្ច​នៅតាម​ច្រកទ្វារ នៅតែ​យក​កម្រៃ​សេវា​ថ្លៃ ពួកគាត់​អាច​និង​ប្រឈម​និង​ការខ្វះ​ថវិកា បង់​ធនាគារ ឬ​គ្រិះ​ស្ថាន​ហរិញ្ញវត្ថុ ដែល​ពួកគាត់​បាន​ខ្ចី​មក​ចំណាយ ក្នុងពេល​ដាំ​ដំ​ទ្បូ​ង ។4

ពាក់ព័ន្ធ​និង​តម្លៃ​ចុះថោក របស់​ដំ​ទ្បូ​ង​មីនេះ​ដែរ លោក ហេង ពិ​សិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹងថា មូលហេតុ​ដែល​ធា្ល​ក់​ថ្លៃ​នេះ គឺ​ដោយសារតែ​ទីផ្សារ មានតែ​នៅ​ប្រទេស​វៀតណាម ចំណែក​ទីផ្សារ​ក្នុងស្រុក មាន​ចំនួន​តិចតួច រីឯ​ផល​ដំ​ទ្បូ​ង​បាន​កើន​ទ្បើង ដោយសារតែ​ប្រជាកសិករ សម្រុក​ដាំ​ដំ​ទ្បូ​ង​គ្រប់ៗ​គ្នា ហើយ​ការប្រមូល​ផល គឺ​ពួក​ប្រមូល​ក្នុងពេល​តែមួយ ដែល​អាច​ឲ្យ​ឈ្មួញ​វៀតណាម​ទម្លាក់​ថ្លៃ ។​1
​ ​ប្រជាកសិករ​ទាំងអស់ ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម បាន​សំណូមពរ​ទៅដល់​រាជរដ្ឋាភិបាល ឲ្យ​ជួយ​រក​ក្រុមហ៊ុន មក​វិនិយោគ ផលិត​កសិផល​ដំ​ទ្បូ​ង​មី ឲ្យ​ក្លាយជា​ផលិតផល​សម្រាច់​នៅក្នុង​ស្រុក ដើម្បី​នាំចេញ​ទៅ​បរទេស ទើប​ប្រជាកសិករ​មាន​ទំនុកចិត្ត ក្នុងការ​ប្រកបមុខរប​រ​ដាំ​ដំ​ទ្បូ​ង​មី​តទៅទៀត ៕