ម៉ូតូ​ពី​គ្រឿង​បុក​គ្នា​ត្រង់ចំណុច​ផ្លូវកែង​បណ្ដាល​ឲ្យ​រង​ការខូចខាត់​

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាណ៍​មួយ​កើតឡើង ដោយ​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ត្រង់​ចំណុច​ផ្លូវ​កែង​បណ្ដាលឲ្យ​រង​ការខូច​ខាត កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អាធ្រា​ឈានចូល​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​លេខ​១៣០​កែង​ផ្លូវ​១៣ ស្ថិតក្នុង​សង្កាត់​ផ្សារកណ្ដាល​ទី​១

ខណ្ឌដូនពេញ​។​
​    ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​PCX ពណ៌​ក្រហម ពាក់​ភ្នំពេញ​1CF-3306 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​ហ្វីន​ណូ ពណ៌​ក្រហម ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៣០ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​បាន​ជ្រុល​បុក​ពេញទំហឹង​បណ្ដាលឲ្យ​រង​ការខូច​ខាត​ទាំងសងខាង​។​
​    ​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បានធ្វើការ​សម្រប​ស្រួល​គ្នា​ដោយ​យក​ម៉ូតូ​ទៅ​ជុស​ជុល​រៀងៗ​៕

0 1