កំពង់ស្ពឺ=ក្មេងស្រីម្នាក់កំពង់តែរកក្តាមក្នុងស្រែគាប់ជួនក៏មានភ្លើងឆេះស្រែនក្បែរនាំគ្នាមានចាស់មានក្មេងរត់ទៅជួយពន្លត់តែអកុសលមានក្មេងស្រីអាយុ៨ឆ្នាំបានរត់ទៅក្បែរគល់ឈើងាប់ដែលភ្លើងកំពង់ឆេះបណ្តាលឲ្យផ្ទុះគ្រាប់ DK75 លាន់ ក្រើកដីចំក្មេងស្រីបាក់ជើងទាំង២បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។
ករណីផ្ទុះយ៉ាងកក្រើកនេះបានកើតឡើងម៉ោង១៣និង១៥នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ នៅចំណុចក្រោមទំនប់ភូមិអូតោង ឃុំត្រពាំងជោ ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។ក្មេងស្រីដែលបានស្លាប់ក្មុងហេតុការណ៏នោះមានឈ្មោះ យីម ទីយី ភេទស្រីអាយុ៨ឆ្នាំ ដែលរស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយឈ្មោះ យ៉ុង គា អាយុ ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បណ្តាលឲ្យចំភ្លៅមុខបាក់ទាំង២ ។
លោកវរសេនីយ៏ត្រី សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឪរ៉ាល់ បានថ្លែងតាមទូរសព្ទ័ឲ្យដឹងថា ក្មេងស្រីរងគ្រោះខាងលើបានដើរក្តាមតាមវាល ស្រែជាមួយមនុស្ស៣ទៅ៤នាក់ទៀត ។ ខណះពេលកំពង់ដើរក៏ស្រាប់តែចាស់ បានឃើញភ្លើងឆេះវាស្រែដែលគេច្រូតកាត់ហើយបណ្តាលឲ្យមានអណ្តាតភ្លើងពេញព្រៃ ។
លោកមេបញ្ជាការស្រុកឪរ៉ាល់បានបន្តទៀតថា ពេលនោះចាស់បាននាំគ្នាស្ទុះ ស្ទាទៅពន្លត់ការពាររាលដាលដល់ផ្ទះពួកអ្នកភូមិដែលរស់នៅក្បែរនោះ តែជា អកុសល ក្នុងចំណោមអ្នករត់ទៅពន្លត់មានក្មេងស្រីឈ្មោះ យីម ទីយី ក៏បានទៅ ជួយដែរតែបានរត់ដល់ចំណុចគល់ឈើងាប់ក្បែរដំបូកមានសម្លេងផ្ទុះក្តាំងធ្វើមនុស្សទាំងអស់ស្រឡាំងកាំង ដោយមានផ្សែងហុយធ្គោលមើលអីមិនឃើញ ។
សាក្សីបានប្រាប់លោកមេបញ្ជាការទៀតថា ក្រោយពីស្ងប់បន្តិចគេបានឃើញ ក្មេងស្រីរងគ្រោះដេកស្តូកស្តឹងដោយមានឈាមហូពេញដី ក្នុងនោះគេបាន ឃើញក្មេងស្រីរងគ្រោះបានបាក់ជើងទាំង២ត្រឹមគល់ភ្លៅ ហើយដាច់ខ្យល់ស្លាប់ គួរអនិច្ចារ្យ ។
បងស្រី យ៉ុង គា មានវយ័ ៤០ឆ្នាំត្រូវជាម្តាយបានយំរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងមានកូន២នាក់ជាស្រី ដែលនាងជាស្ត្រីមេម៉ាយខ្វះខាតជីវភាពយ៉ាងខ្លាំង ពោលគឺរកព្រឹកខ្វះល្ងាច ។
អ្នកស្រីបានបន្តថាដោយមានជីវភាពតោកយ៉ាកបែប នេះកូនស្រីទាំង២មិនសូវបានរៀនសូត្រជាប់លាប់ដូចកូនអ្នកដទៃទេ មួយថ្ងៃដើរ ក្តាមរកត្រីតាមវាលស្រែស្ទើរាល់ថ្ងៃដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃទើបកូនស្រី គាត់បានជួបនិងបញ្ហានេះ។ អ្នកស្រីបានអួលដើមក ខ្សឹបខ្សួលទៀតថាមកដល់ ពេលនេះសូម្បីតែលុយធ្វើបុណ្យកូនដែលបានស្លាប់នោះគ្មានផងនិងបានអ្នកភូមិ ដែលគេមានចិត្តបុណ្យបានជួយខ្លះៗដើម្បីសេនព្រេនឲ្យកូន ។
ក្រោយពីកើតឧបទ្វហេតុនេះឡើង អាជ្ញាធរបានក្រើនរំលឹកដល់ពលរដ្ឋក្នុង ខេត្ត មេត្តាប្រុងប្រយត្ន័ឲ្យបានខ្ពស់ចំពោះរឿងគ្រាប់មីនមិនទាន់ផ្ទុះជាពិសេសនៅតាមស្រុកដែលធ្លាប់មានសង្គ្រាមនាពេលកន្លងមក ៕




































