ឧ​ត្ត​ម​ក្រុម​ប្រិ​ក្សា​អង្គចៅក្រម​អាណត្តិ​នេះ មិនមែន​កាន់តំណែង ជា​ប្រធាន​តុលាការខេត្ត

0

ខេត្តតាកែវ​​​ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្នុង​ពិធី​ប្រកាស់ ចូលកាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តតាកែវ​ថ្មី​​ ​ឯកឧត្តម អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ថ្លែង​នៅក្នុង​ពិធី​ប្រកាស់ ចូលកាន់​តំណែង​ប្រធាន​សាលាដំបូង​ខេត្តតាកែវ​ថ្មី ឲ្យ​ដឹងថា សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រិ​ក្សា នៃ​អង្គចៅក្រម ដែលមាន​អង្គ​ព្រះមហាក្សត្រ​ជា​ប្រធាន និង​មិនមាន​សមាសភាព មកពី​ប្រធាន​តុលាការខេត្ត ឬ​រាជធានី​នោះទេ ។6
​ ​ឯកឧត្តម អង្គ វង​វ​ឌ្ឍ​នា បាន​មានប្រសាសន៍​ទៀតថា កន្លងមក​មាន​គណបក្ស​ខ្លះ និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បានធ្វើការ​ការរិះគន់ ដល់​សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រិ​ក្សា នៃ​អង្គចៅក្រម​ថា មាន​តួនាទី​ច្រើន គឺ​ធ្វើជា​ប្រធាន​តុលាការខេត្ត​ផង ឬ​រាជធានី​ផង និង​ធ្វើជា​សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រិ​ក្សា​អង្គចៅក្រម​ផង ។​5
​ ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្តថា ដូច្នេះ ដើម្បី​កុំ​ឲ្យ​មានការ​រិះគន់​បែបនេះ​តទៅទៀត ហើយ​ស្រប​ទៅ​និង​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥​ផងដែរ​នោះ សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រិ​ក្សា នៃ​អង្គចៅក្រម​មួយចំនួន មិនអាច​កាន់តំណែង​ពីរបាន​ត​ទៀត​នោះទេ លើកលែងតែ​ប្រធាន​តុលាការ​កំពូល និង​អគ្គព្រះរាជអាជ្ញា អម​តុលាការ​កំពូល​តែប៉ុណ្ណោះ ។3

ហើយ​សមាជិក​ឧ​ត្ត​ម​ក្រុម​ប្រិ​ក្សា នៃ​អង្គចៅក្រម និង​ធ្វើ​ការចុះ​តាម​សាលាជំនុំ​ជំ​រះ​កាត់ក្ដី​មួយចំនួន ដើម្បី​ស្ដាប់​ពី​ផលវិបាក​នានា និង​ពិនិត្យមើល​ការកាត់ក្ដី​ផងដែរ ។
​ ​ដែល​ការចុះ​មកនេះ គឺ​ក្នុង​គោលបំណង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ កាន់​តែមាន​ទំនុកចិត្ត លើ​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​យើង ៕2 1