​ស្ត្រី​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​សង្ស័យ​ករណី​លក់ ចែកចាយ​គ្រឿងញៀន​

0

 

​ខេត្ត​ព្រះសីហនុ​​កម្លាំង​នគរបាល​ស្រុក​ព្រៃនប់ សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ បង្ក្រាប​ករណី​លក់ ចែកចាយ​គ្រឿងញៀន និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​វេលា​ម៉ោង​១៧ និង​១៥​នាទី ថ្ងៃទី​០១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ភូមិ​ជម្ពូ​ខ្មៅ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​IMG-20150202-WA0002
​ ​លោក​វរ​សេនី​យ៌​ត្រី តាក សារិទ្ធ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ឪ្យ​ដឹងថា ជនសង្ស័យ​លក់ និង​ចែកចាយ​គ្រឿងញៀន មានឈ្មោះ គៀន ម៉ៅ ភេទ​ស្រី អាយុ ២៨​ឆ្នាំ ជនជាតិខ្មែ មានមុខ​របរ​មិន​ពិតប្រាកដ ស្រុកកំណើត ស្រុក​កំពង់ត្រាច ខេ​ត្កំ​ពត ពីបទ​លក់ ចែកចាយ​គ្រឿងញៀន ។​IMG-20150202-WA0001
​ ​លោក​តាក​សារិទ្ធ​បានបញ្ជាក់​ឪ្យ​ដឹង​បន្តថា វត្ថុតាង​ដែល​កម្លាំង​ជំនាញ​ដកហូត​បាន​មានដូចជា ថ្នាំ​ញឿ​ន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន Ice ទឹកកក​ចំនួន ១២៥​កញ្ចប់​តូច ទម្ងន់​ស្មើនឹង ៣៩,៦​ក្រាម ទូរ​សព្ទ័​ដៃ​ចំនួន ០២​គ្រឿង ។IMG-20150202-WA0000

បច្ចុប្បន្ន​ករណី​ខាងលើ​ត្រូវបាន​កម្លាំង​ជំនាញកា​រិ​យា​ល​យ័​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​ខេត្ត​ព្រះសីហនុ​ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕​ ​ ​ ​