បន្ទាយមានជ័យរថយន្តដឹកដីកែឆ្នៃមួយគ្រឿងបើកលឿនច្រល់ទៅបុក២នាក់ប្តីនិងប្រពន្ធជិះម៉ូតូឌុបគ្នាទៅទិញអង្ករហើយកិនបន្ថែមខ្ទេចក្បាលបណ្តាលឲ្យទាំង២នាក់ស្លាប់ភ្លាមៗកន្លែងកើតហេតុកាលវេលាម៉ោង៣និង៤០នាទីថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០១៥ស្ថិតលើដងផ្លូវជាតិលេខ៥ ភូមិសូរិយាថ្មី ឃុំ កូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សាក្សីកន្លែងកើតហេតុបាននិយាយប្រាប់ថាៈគាត់ឃើញប្តីប្រពន្ធរងគ្រោះថ្នាក់ចរាចរណ៍បានឌុបគ្នាទិសដៅទៅកើតដល់ចំនុចកើតហេតុមានរថយន្តដឹកដីមួយគ្រឿងបើកកៀរម៉ូតូឲ្យដូលទាំងមនុស្សហើយបើកកិនបន្ថែមលើជនរងគ្រោះខ្ទេចក្បាលស្លាប់រួចរត់គេចខ្លួន។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអូរជ្រៅបានប្រាប់ឲ្យដឹងថាៈករណីគ្រោះថ្នាក់ចរាចរណើកើតឡើងនោះដោយសាររថយន្តបង្កហេតុបើកល្បឿងលឿនបត់ត្រូវបុរសបើកបរម៉ូតូកំពុងឌុបប្រពន្ធមកដល់បុកដួលនឹងដីហើយរថយន្តកិនឲ្យខ្ទេចក្បាលស្លាប់ទាំង២នាក់តែម្តង។
លោក ឆេង អីុសុខាអធិការនគរបាលស្រុកអូរជ្រៅបានដឹងថាៈជនរងគ្រោះឈ្មោះសេង ឃុន ភេទប្រុសអាយុ៥៦ឆ្នាំពប្រពន្ធមានឈ្មោះភួងមាស អាយុ៥៩ឆ្នាំរស់នៅបាលិលេយ្យសង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានរថយន្តដឹកដីបុកហើយកិនលើជនរងគ្រោះឲ្យស្លាប់បែកក្បាលខ្ទេចចេញខួរបើកបរបង្ករត់គេចខ្លួនបន្សល់តែរថយន្តបង្កហេតុប៉ុណ្ណោះ។
សាកសពប្តីប្រពន្ធប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនិងវត្ថតាងទាំង២ត្រូវបានកម្លាំងជំនាញចរាចរណ៍អូសយករក្សាទុកនៅអធិការស្រុកអូរជ្រៅដើម្បីរងចាំចូលខ្លួនការដោះស្រាយផ្លូវប្បាប់៕


































