បន្ទាយមានជ័យ:សំណុំរឿងក្តីដីធ្លីទំហំតូចមួយកន្លែងនៅភូមិព្រៃឬស្សីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណបានដំណើរការនិងចេញសាលដីកាស្ថាពរតាំងពីឆ្នាំ១៩៩៦មកម្ល៉េះឬថាកាលពី១៩ឆ្នាំមុនទើបតែត្រូវអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យធ្វើលិខិតជូនដំណឹងស្តីពីការអនុវត្តវានៅថ្ងៃទី ១០ កុម្ភ: ២០១៥ខាងមុខនេះ។
រឿងនេះភាគីម្ខាងថាជាដីគូទំនាស់សុំនៅលើដីខ្លួន១ជ្រុង តែភាគីម្ខាងទៀតថាអត់បានសុំទេគឺចូលនៅខ្លួនឯងតាំងពីឆ្នាំ១៩៧៩មក។ស្ត្រីឈ្មោះឆេង រដ្ឋា អាយុ ៣៩ឆ្នាំ(ចុងចម្លើយ)រស់នៅភូមិព្រៃឬស្សីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណអោយដឹងថ្ងៃទ ៣១ មករាថា:ខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបានទទួលលិខិតជូនដំណឹងស្តីពីការអនុវត្តលេខ ១៦លជណរបស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យចុះថ្ងៃទី ២១មករា២០១៥របស់លោក ផាន់ វណ្ណរ័ត្នព្រះរាជអាជ្ញានិងជាមន្ត្រីទទួលអាជ្ញាសាលា។ព្រោះតែលិខិតនោះបង្គាប់អោយអនុវត្តសាលដីការឿងក្តីដីតាំងពីឆ្នាំ១៩៩៦មកនោះនៅថ្ងៃទី ១០ កុម្ភ:២០១៥ខាងមុខនេះ។គឺរឿងពី១៩ឆ្នាំមុន។
លិខិតនោះបញ្ជាក់ថា:ដើម្បីអនុវត្តតាមអំណាចសាលក្រមលេខ:១៧ ចុះថ្ងៃទី ៨ មេសា ១៩៩៦របស់សាលាដំបូងខេត្តបន្ទាយមានជ័យ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យសូមជូនដំណឺងដល់ឈ្មោះឆេង រដ្ឋា ភេទស្រី អាយុ ៣៩ឆ្នាំរស់នៅភូមិព្រៃឬស្សី(ខាងលើ)អោយបានជ្រាបថា អយ្យការនឹងចុះអនុវត្តសាលដីកានេះនៅថ្ងៃទី ១០ កុម្ភ: ២០១៥ម៉ោង ៨និង៣០នាទីព្រឹកជាកំហិត។
ស្ត្រីនេះនិយាយថា:រឿងក្តីនេះចេញសាលដីកា ១៩ឆ្នាំមកហើយ។
នោះមកពីឈ្មោះ អេង កិ ភេទប្រុស អាយុ ៥៦ឆ្នាំនៅភូមិព្រៃឬស្សីដែរ(ដើមចោទ)បានស្នើសុំអនុវត្តសាលដីកានោះក្នុងលិខិតចុះថ្ងៃទី ២៦ ធ្នូ ២០១៤ ។ដីនោះជាដីលំនៅឋាននោះរាងស្ទើរចតុកោណព្នាយមានទំហំត្រឹមតែ :ក្បាលខាងជើង ៨ម៉ែត្រ បណ្តោយខាងខាងកើត ២០,៥ម៉ែត្រគុណទទឺងខាងត្បូង៧ម៉ែត្រ បណ្តោយខាងលិច ២២ម៉ែត្រ ហើយស្ថិតនៅខាងក្នុងអត់ជាប់ផ្លូវទេឬថានៅខាងកើតជាប់ដីជាប់មួយជ្រុងខាងលិចដីរបស់ឆេង រដ្ឋានិងខាងលិចជាប់ដីនិងផ្ទះក្បឿងពីសង្គមចាស់របស់ឈ្មោះ តេង ចម្រើន។គឺនៅមួយជ្រុងនៃកន្ទុយដីរបស់ឆេង រដ្ឋា។
ឆេង រដ្ឋា និយាយថា ដីនោះម្តាយរបស់អេង កិបានសុំម្តាយខ្លួនជ្រកកោនសង់លំនៅស្នាក់នៅពីឆ្នាំ១៩៨០មកហើយមានអាជ្ញាធរ សមត្ថកិច្ចនិងសាក្សីសំអាងផង ។ក្រោយមកយាយជាម្តាយរបស់អេង កិ បានស្លាប់។ហើយរឿងសច្ច:ធម៍គឺម្តាយរបស់អេង កិពិតជាបានសុំដីម្តាយខ្លួននៅមែន តែរឿងយុត្តិធម៍គឺខាងខ្លួនអាងថារាប់អាន អាណិតក៏ពុំបានធ្វើលិខិតស្នាមអ្វីទេ តែមានសាក្សីរស់ដឹងឭ។
ឈ្មោះ អេង កិជាកូនពុំព្រមចាកចេញ ហើយបន្តបន្ទាប់មកដល់ឆ្នាំ១៩៩៥-៩៦ក៏មានការប្តឺងផ្តល់គ្នាដល់តុលាការខេត្តបន្ទាយមានជ័យនិងសុំជំទាស់ដីការក្សាការពារដល់សាលាឧទ្ធរណ៍ ។ការដើរក្តីគឺលោក ដួង ករុណា កូនប្រុសអតីតអភិបាលខេត្តបន្ទាយមានជ័យលោកដួង ខែម ដែលលោកករុណាជាអតីតប្តីរបស់ខ្លួន(រដ្ឋា) រួចលែងលះគ្នានៅឆ្នាំ២០០៨កន្លងមក។
រឿងក្តីនេះក៏ឆ្លាស់វេនគ្នាធ្វើជាដើមនិងចុងចម្លើយផងដែរ។
នៅពេលឃើញលិខិតជូនដំណឹងរបស់អយ្យការនេះ ស្ត្រីនេះស្នើសុំ៤ចំណុច:ទី១-ហេតុអ្វីបានជាតុលាការចេញសាលក្រមអោយឈ្មោះអេង កិ។ពីពេលណា?ទី២-សុំជំទាស់និងលុបចោលសាលដីកានោះ។ទី៣-មូលហេតុអ្វីបានជាបណ្តឹងព្រហ្មទ័ណ្ឌរបស់ខ្លួនបន្តបន្ទាប់ពុុំត្រូវបានតុលាការចាត់ការ ។ហើយសុំតុលាការមេត្តាពិនិត្យហើយចាត់ការសិនផង។ទី៤-សុំផ្អាកអនុវត្តសាលដីកានេះជាបន្ទាន់ព្រោះរឿងនេះកើតតាំងពី១៩ឆ្នាំមុនម្លេះ។
ប៉ុន្តែឈ្មោះ អេង កិ ជាដើមចោទវិញនិយាយថ្ងៃទី ៣១ មករា២០១៥ថា:ម្តាយនិងខ្លួនមានកំណើតនៅភូមិឃុំទឹកថ្លាក្រុងសិរីសោភ័ណ តែនៅឆ្នាំ១៩៧៩ ពួកខ្លួនបានមកចាប់ដី(ដីទំនាស់)នេះរស់នៅរហូតមក ពុំបានសុំឬជួលពីម្តាយរបស់ឈ្មោះ ឆេង រដ្ឋា នោះឡើយ។ហើយពួកខ្លួនចេះតែរងគ្រោះរហូត ពិសេសពីពេលអតីតប្តីរបស់ឆេង រដ្ឋា ជាមន្ត្រីនគរបាលនិងជាកូនអ្នកធំមានអំណាចបានប៉ុនប៉ងរំលោភយក ហើយបានឈានដល់ប្តឹងទាមទារបន្តបន្ទាប់នៅឆ្នាំ១៩៩៥-៩៦។
អេង កិនិយាយបន្តថា:រឿងក្តីនេះបានចេញសាលដីកាពីឆ្នាំ១៩៩៦ ហើយមន្ត្រីក្រឡាបញ្ជីអយ្យការកាលនោះ ប្រាប់អោយអនុវត្តដែរតែខ្លួនអត់លុយបង់ថ្លៃបាយថ្លៃមន្ត្រីនិងកម្លាំងចុះអនុវត្តគឺយកចំនួន ៤.០០បាត(ប្រាក់ថៃ)។
អេង កិបន្តថា:លុះបន្តមកទៀតខ្លួនចង់អនុវត្តសាលដីកា តែខាងតុលាការ(ចៅក្រម)ក៏ចេះតែពន្យាៗ។ក្នុងនោះបែរជាអតីតនាយកក្រឡាបញ្ជីរបស់ប្រធានសាលាដំបូងសុំចចារទិញនិងសម្រួលគ្នាតម្លៃដីនោះប្រមាណជាង ៤.០០០ដុល្លាទៅវិញ។ហេតុនេះបានជាការអនុវត្តសាលដីកាត្រូវអូសបន្លាយមក។
អេង កិបន្តទៀតថា:បន្ទាប់មក ខ្លួនរើសំណង់ផ្ទះចេញទៅនៅកន្លែងថ្មីដោយលក់ឈើចាស់ៗផ្ទះអោយទៅគ្រួសារឈ្មោះឆេង រដ្ឋា។តែពេលនោះឈ្មោះដួង ករុណា និងស្ត្រីនេះបែរជានាំគ្នាមកដាំរបង់ព័ទ្ធចង់យកដីទំនាស់នោះ ដែលជាហេតុនាំអោយខ្លួនត្រូវតស៊ូក្តីឡើងវិញ ក្នុងនោះបានប្តឺងទៅតុលាការអោយសើរើ ហើយអនុវត្តដីកានេះ។
ឈ្មោះនេះក៏វាយបកថា បើដីនោះជាកេក្តី៍របស់ម្តាយឆេង រដ្ឋាម្តេចក៏ទើបមកធ្វើបង្កាន់ដៃកាន់កាប់ពីអាជ្ញាធរនៅ២០០៩ឯណេះ។
ភាគីទំនាស់ទាមទាររៀងៗខ្លួនដល់តុលាការតែមួយនេះផ្តល់ការពិតនិងយុត្តិធម៍ដល់ពួកខ្លួន។
ចំណែកប្រភពខាងអយ្យការអោយដឹងថា:អ្វីដែលត្រូវអនុវត្តគឺតាមនិតិវិធីនែរឿងចាស់មានស្រាប់ប៉ុណ្ណោះ៕


































