បុរសម្នាក់ត្រូវបាន ក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្ដកំពង់ឆ្នាំង បន្ទាប់ពីជនរង គ្រោះរូបនេះបានធ្លាក់ពីលើដើមម្ពិល ដែលមានកម្ពស់ជាង៥ម៉ែត្រជាន់ចំមែកពុក។
ហេតុការណ៍នេះបានកើតឡើងនៅ ភូមិ ទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាល សង្កាត់កំពង់ឆ្នាំង បានអោយដឹងថា ជន រងគ្រោះដែលធ្លាក់ពីលើដើមអម្ពិលនេះ ឈ្មោះ គឹម សូផូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើប្រពន្ធ ឈ្មោះភន សុភា និងមានកូន១ក្នុងបន្ទុក ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបាន ឡើងដើមអំពិល ដែលខ្លួនបានម៉ៅពីម្ចាស់គេដើម្បីបេះផ្លែយកមកលក់។ ក្នុង ពេលដែលជនរងគ្រោះបានឡើងបាន កម្ពស់ជាង៥ម៉ែត្រនិងបានជាន់ចំមែក អម្ពិលដែលពុកផុយបាក់ធ្លាក់មកដីតែ ម្ដងបណ្ដាលឱ្យសន្លប់ស្ដូកស្ដឹង ប៉ុន្ដែនៅ ពេលធ្លាក់នោះមានក្មេងរត់មកប្រាប់ ប្រពន្ធដែលជាអ្នកលក់បន្លែនៅផ្សារ ទួលក្រឡាញ់ ទើបនាំគ្នាផ្អើលឆោឡោ ឡើង ហើយបានដឹកជនរងគ្រោះមកព្យា បាលនៅមន្ទីរព្យេបង្អែកខេត្ដកំពង់ឆ្នាំង៕



































