ភ្នំពេញ៖ រថយន្តរ៉េវហ្វរបានរងការខូចខាតផ្នែកចំហៀងខាងឆ្វេង ដោយសារតែរថយន្តធន់ធំហ៊ីយ៉ានដាយបើកបុកបណ្តាលអោយរងការខូចខាត ខណះពេលដែលកំពុងបត់ កាលពីវេលាម៉ោង១០នឹង៣០ នាទីយប់ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំណុចមុខខារ៉ាអូខេអេស៊ីប តាមបណ្តោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវលេខ២២១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានរថយន្តហ៊ីយ៉ាន់ធនធំមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចមុខខារ៉ាអូខេអេស៊ីប កែងនឹងផ្លូវលេខ២២១ ស្រាប់តែមានរថយន្តរ៉េវហ្វរពណ៍ខ្មៅពាក់ស្លាកលេខ 2N-4012 បើកបរពីកើតទៅលិចរួចបានបត់ទៅខាងស្តាំដៃ បំណងឡើងទៅលើផ្លូវម៉ៅសេទុង ហើយរថយន្តហ៊ីយ៉ានដាយ ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំពីចំហៀង បណ្តាលអោយរងការខូចខាត ។
ប្រភពបន្តថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក រង់ចាំដោះស្រាយនាពេលក្រោយ ៕


































