​លោក​មេភូមិ​ម្នាក់​ភ្លាត់ស្នៀត​យក​ចំបើង​ដុត​ស្រ​ម៉ើ​ល​ទ្រុងមាន់​ ​ទៅ​ឆាបឆេះ​ជញ្ជាំង​ផ្ទះ បាន​អ្នកស្រុក​ជួយ​ធាក់​ជញ្ជាំង​ផ្ទះ​ទម្លាក់ចោល​កុំ​អី​ផ្ទះ​ក្លាយជា​ផេះ​

0

​កំពង់ឆ្នាំង​៖ ផ្ទះ​លោក​មេភូមិ​ក្បាលថ្នល់​១​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់​ជញ្ជាំង​មួយ​ជំ​ហៀ​ង ភ្លាមៗ​បាន​អ្នកស្រុក​ជិតខាង​ជួយ​ធាក់​ជញ្ជាំង​ចោល​ពន្លត់​ទាន់ កុំ​អី​ផ្ទះ​លោក​មេភូមិ​នឹង​ក្លាយជា​ផេះ​តែម្តង​។​គ្រោះ​អគ្គីភ័យ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៥ នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច នៅពេលដែល​លោក​មេភូមិ​ជា​ម្ចាស់ផ្ទះ​បាន​យក​ភ្លើងចំបើង​ទៅ​ដុត​រោល​ស្រ​ម៉ើ​ល​ទ្រុងមាន់​ជាប់​នឹង​ផ្ទះ ភ្លាត់ស្នៀត​ក៏​ឆេះ​ផ្ទះ​ខ្លួនឯង​។r3
​ ​លោកនាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​តា​ជេស​បាន​និយាយ​អោយដឹងថា​៖​ម្ចាស់ផ្ទះ​ខាងលើនេះ​ជា​មេភូមិ​ក្បាលថ្នល់​មានឈ្មោះ ឡា​ច សឿន អាយុ​៣៧​ឆ្នាំ ផ្ទះ​ដែល​ឆេះ​ជញ្ជាំង​អស់​មួយ​ជំ​ហៀ​ង​នោះ មាន​ទំហំ ៦​ម គុណ​និង​៧​ម ធ្វើ​ពី​ឈើ​ប្រក់​ហ្វី​ប្រូ​ស៊ីម៉ង់​ដ៏ និង​បាំង​ជ​ញ្ជាំ​ស្លឹក​។r2
​តាម​ការស្រាវជ្រាវ​មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​បាន​យក​ភ្លើងចំបើង​ទៅ​ដុត​រោល​សត្វ​ស្រ​ម៉ើ​ល​នៅតាម​ជញ្ជាំង​ទ្រុងមាន់​ដែល​ជាប់​និង​ជ​ញ្ជាំ​ផ្ទះ ស្រាប់តែ​ពេលនោះ​ភ្លើង​បាន​ឆាបឆេះ​ជញ្ជាំង​ស្លឹក​ទ្រុងមាន់ ហើយ​បាន​រាលដាល​ឆាបឆេះ​ជញ្ជាំង​ផ្ទះ​ស​ន្ឋោ​រស​ន្ឋៅ​ឡើង ក្នុងពេល​ភ្លាមៗ​នោះដែរ​បាន​អ្នកស្រុក​ជិតខាង​ក៏បាន​សាមគ្គី​គ្នា ស្ទុះ​រត់​មកជួយ​ដងទឹក​ពន្លត់​និង​ខ្លះទៀត​បាន​រត់ឡើង​លើផ្ទះ​ជួយ​កាត់​និង​ធា​ក់ជ​ញ្ជាំ ង​ស្លឹក​ដែល​កំពុង​ឆេះ​នោះ​ទម្លាក់​មក​ដី​ទាន់ពេលវេលា នឹង​ទប់ស្កាត់​បានការ​រាលដាល​ឆេះ​ផ្ទះ​ទាំងមូល​។​r1
​ ​លោក​មេឃុំ​តា​ជេស​បាន​និយាយ​អោយ​លោកនាយ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ដឹងថាៈ លោក​មេភូមិ​រូបនេះ​ក្រោយពី​ប្រព​ន្ឋ​គាត់​ស្លាប់ចោល​ទៅ រូបគាត់​មាន​ស្មារតី​មិនសូវ​នឹង​ន្នរ​ឡើយ គឺ​ចេះតែ​មានការ​ភ្លេចភ្លាំង​ច្រើន​ដោយសារ​តែមាន​វិបត្តិ​ផ្លូវចិត្ត​៕