ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ បានទាញកាំភ្លើងបាញ់ រះទៅលើឪពុក និង ម្តាយរបស់ ខ្លួន ដែលកំពុងមានផ្ទៃពោះ កាលពីចុងសប្តាហ៍ មុននេះ ស្ថិតនៅក្នុងបន្ទប់សណ្ឋាគារមួយ កន្លែងនៃទីក្រុង អាល់ប៊ូខ្វឺគេ របស់រដ្ឋ ញូម៉ិកស៊ីកូ សហរដ្ឋអាមេរិក
ប៉ូលិសក្នុងតំបន់ បានបញ្ជាក់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ ថា ក្មេងប្រុសខាងលើនេះ បាន ទាញយកកាំភ្លើងខ្លី ចេញពីកាបូបដៃរបស់ម្តាយ កាលពីថ្ងៃសៅរ៍ ហើយបានបាញ់ចេញមួយ គ្រាប់បណ្តាលឲ្យត្រូវចំខ្នងរបស់ឪពុកហើយ បានធ្លាយចេញតាមចង្កេះ រួចហួសទៅត្រូវចំស្មា ខាងស្តាំរបស់ម្តាយរបស់ខ្លួន ដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែនោះថែមទៀត។
សម្រាប់ ឪពុក គឺកំពុងស្ថិតនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់ រីឯម្តាយដែលកំពុងពពោះ ៨ខែ វិញគឺមិនមានអ្វីគ្រោះថ្នាក់ធំដុំនោះទេ ប៉ុន្តែស្ថាន ភាពពទារកក្នុងផ្ទៃ មិនត្រូវបានបញ្ជាក់ ឡើយ។ ដោយឡែក ក្មេងប្រុសបង្ក និង ប្អូនរបស់គេដែលមានអាយុ ២ឆ្នាំនោះ ត្រូវបាន បញ្ជូនទៅ ស្នាក់នៅ បណ្តោះអាសន្ននៅមន្ទីរគាំពារកុមារ ដោយពួកគេមិនបានទទួល រងគ្រោះអ្វីឡើយ។ ចំពោះប៉ូលិសវិញ ក៏មិនបានបញ្ជាក់ពីអត្តសញ្ញាណរបស់ ក្រុមគ្រួសារនោះដែរ៕
https://www.youtube.com/watch?v=i_32kX5w0TA
https://www.youtube.com/watch?v=eCD26S03BC0
6





































