​កូរ៉េខាងត្បូង ៖ សត្វ​សុនខ មួយ​ក្បាល​ទៀត ឆ្លង​ជំងឺផ្ដាសាយបក្សី

0

​ក្រសួងកសិកម្ម​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ចន្ទ ទី​២ ខែកុម្ភៈ​នេះ បាន​បញ្ជាក់ថា សត្វ​សុនខ មួយ​ក្បាល បាន​ឆ្លង​ពី ជំងឺផ្ដាសាយបក្សី នៅក្នុង​កសិក​ដ្ឋា​ន ចិញ្ចឹម​ទា​មួយកន្លែង ។​
​តាម​សារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ឲ្យ​ដឹងថា វីរុស​ផ្ដាសាយ​បក្សី ត្រូវបាន​គេ​រកឃើញ

s2

នៅក្នុង​សត្វ​សុនក​មួយ ក្បាល ក្នុងចំណោម​សត្វ​សុខន​បី​ក្បាល ក្នុង​កសិក​ដ្ឋា​ន​ចិញ្ចឹម​ទា​នៅ ភាគ​អាគ្នេយ៍​ប្រទេស​កូរ៉េខាងត្បូង ដែលជា​កន្លែង កំពុង​ទទួលរង​នូវ​ជំងឺ H5N8 ច្រើនជាងគេ ដែល​ត្រូវបាន​គេ​បញ្ជា​ក់នៅ​ថ្ងៃទី​២៣ ខែមករា កន្លងទៅ​ថ្មីៗ​នេះ​។ នេះ​បើ យោងតាម ក្រសួងកសិកម្ម​ស្បៀងអាហារ និង​កិច្ចការ​ជនបទ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​មួយ ។​
​សូមបញ្ជាក់ថា នេះ​ជា​ករណី​ដំបូង​គេ​បង្អស់​ហើយ ដែល​សត្វ​សុនខ បាន​ឆ្លង​ជំងឺផ្ដាសាយបក្សី ពី​សត្វ​ទា ក្នុង​ខែមីនា ឆ្នាំ​២០១៤ កន្លងទៅ ដែល​រហូតមក​ដល់ពេលនេះ មាន​សត្វ​សុនខ ចំនួន ៥៥​ក្បាល​ហើយ ដែល​បាន​ស្វែង​រកឃើញ មាន​អង់​ទីករ​អាច​ប្រឆាំងនឹង​ជំងឺ​នេះ​បាន ។​
​ចំណែកឯ​ទា និង​មាន់​ជាង ១,៨​លាន​ក្បាល ត្រូវបាន​គេ​យកទៅ​សម្លាប់ និង​កប់​ចោល ដោយសារ​តែមាន ផ្ទុក​ជំងឺ​ផ្ដា សាយ​បក្សី ។ នេះ​បើ​យោងតាម​របាយការណ៍ កាលពី​ក្នុង​ខែកញ្ញា ឆ្នាំ​២០១៤​កន្លងទៅ ៕

s5

s1