ក្រោយពីកើត ហេតុទាហានថៃ កំពុងឈរយាម នៅខាងមុខផ្សារទំនើប Siam Paragon នៅក្នុង ទីក្រុងបាងកកប្រទេសថៃ ដែលបាន ទទួល រងការ វាយប្រហារយ៉ាងដំណំដោយ គ្រាប់បែកចំនួនពីរគ្រាប់ កាលពីថ្ងៃ ម្សិលមិញនេះ បណ្ដាលឲ្យអ្នកដើរផ្សារ ទិញឥវ៉ាន់ពេលយប់ ភ័យរត់
ក្នុងសភាពស្លន់ស្លោ និងបង្ខំឱ្យក្រុម ហ៊ុន BTS ក្នុងការផ្អាកសេវាទាំងអស់។
ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃនៅចន្ទនេះទៀតថា ដំបូងឡើយគ្រាប់ផ្ទុះ ចំនួន ពីរគ្រាប់ នេះត្រូវបានគេគិតថា បណ្តាលមកពីផ្នែក អគ្គិសនី ឫក៏ទុស្សេខ្សែភ្លើងនោះទេ ប៉ុន្តែបន្ទាប់ពីការ ហេតុការណ៍ផ្ទុះនេះកើតឡើង កម្ទេចគ្រាប់យុទ្ធភណ្ឌ ដែលប៉ូលីសបានពិនិត្យ នៅនឹងកន្លែងកើត ហេតុ ទើបដឹងច្បាស់ថា ជាប្រភេទបំណែកគ្រាប់បែកច្នៃ ដែលត្រូវបានគេ បង្កប់នៅក្បែរនោះរួចមកហើយ។
សម្រាប់ករណីនេះដែរនៅ ប៉ូលិសនៅមិនទាន់ដឹងពីព័ត៌មានច្បាស់លាស់នៅឡើយទេ ថាក្រុម ឬជនណាមួយ ជាអ្នកបង្ក ប៉ុន្ដែមន្ត្រីប៉ូលិស កំពុងដាក់ការ ស៊ើបអង្កេត ដើម្បីឈានដល់ការ កំណត់មុខសញ្ញាពិតប្រាកដមួយ៕