​ប្លន់​ទៀតហើយ​ក្នុង​រាជធានី​ភ្នំពេញ ៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​វាយ​បុរស​ម្នា​ក់មួយ​ស្នាប់​កាំភ្លើង​បែកក្បាល​ប្លន់​យក​ម៉ូតូ​សេ ១២៥ មួយគ្រឿង​បានសម្រេច

0

​ភ្នំពេញ ៖​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ គូរ​សង្សារ​មួយគូរ ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ភោ​ជនី​ដ្ឋា​ន មួយកន្លែង​ម្តុំ​ផ្សារ​បឹងត្របែក បំណង​ត្រឡប់ទៅផ្ទះ​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ប៉ុន្តែ​ពេលធ្វើ​ដំណើរ​ដល់​ចំណុច ច្រកចូល​ខារ៉ាអូខេ បុ​ប្ជា​ជាយដែន ផ្លូវ​លេខ ៤៨៨ កែង​ផ្លូវ​លេខ ៩៩ សង្កាត់​ផ្សារ​ដើមថ្កូវ ព្រំប្រទល់​សង្កាត់​បឹង ត្របែក ខណ្ឌចំការមន ក៏ត្រូវ​ក្រុមចោរប្លន់​ប្រដាប់​មាន​គ្នា ៣​នាក់ ជិះ​ម៉ូតូ​ស្តុ​ប​ពីមួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​ភ្ជង់​នឹង​វាយ មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​រងរបួស​រួច​ប្លន់​យក​ម៉ូតូ​សេ ១២៥ បានសម្រេច កាលពី​វេលា ម៉ោង ២ នឹង ៣០ នាទី​ឈានចូល​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៤​។​

​ ​ជនរងគ្រោះ​ខាងលើ​មានឈ្មោះ ញោ​ន វិបុល ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ ៣១០ សង្កាត់​ទួល​ស្វាយព្រៃ​ទី ២ ខណ្ឌចំការមន បាន​ជិះ​ម៉ូតូ​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AY 0243 ស៊េរី ២០១៤ ។

មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ដើរ​សង្សារ​ចេញពី​ផឹកស៊ី​នៅ​ហាង​មួយកន្លែង ម្តុំ​ផ្សារ​បឹងត្របែក ហើយ​ជិះ​ម៉ូតូឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​លេខ ៩៩ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​ពុំ​ដឹងថា មាន​ជនសង្ស័យ​ជិះ​ម៉ូតូ​ពីក្រោយ​ឡើយ លុះដល់​ចំណុច​កែង​ផ្លូវ​លេខ ៤៨៨ ស្រាប់តែ​លិចមុខ​ជនសង្ស័យ ៣​នាក់ ស្លៀកពាក់​ស៊ីវិល ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម ជិះ​ម៉ូតូ​ស្តុ​ប​ពី គ្មាន​ស្លាក​លេខ មួយគ្រឿង មក​ឈប់​ធ្វើ​សកម្មភាព​ភ្ជង់ រួច​វាយ​ក្បាល​ឈ្មោះ ញោ​ន វិបុល មួយ​កាំភ្លើង​បណ្តាល​ឲ្យ​បែក​ហូរឈាម​ស្រោច​ខ្លួន​រងរបួស ធ្ងន់ធ្ងរ ក្រោយមក​ក្រុម​ជនល្មើស​បាន​ដណ្តើមយក​ម៉ូតូ​ម៉ាក​សេ ១២៥ មួយគ្រឿង​ពី​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់ស្រមោល ភ្លាមៗ​តែម្តងទៅ ។​

 ​ ​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​អ​ន្តា​គម​ន៍​នឹង​ណែនាំ​ជនរងគ្រោះ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ទីស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ ដើម្បី​ងាយស្រួល​សមត្ថកិច្ច​ក្នុងការ​ស្រាវជ្រាវ​តាម​ចាប់​ក្រុមចោរប្លន់ យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​01 02