ម្ដាយចាស់ជរានិងសាច់ញាតិក្រុម គ្រួសាររបស់អ្នកសារព័ត៌មានជប៉ុនមិន អាចក្រោកឈរឡើងបានចំពោះការបាត់ បង់សាច់ញាតិដ៏សំខាន់ដោយក្រុម IS បានសម្លាប់កាលពីថ្ងៃទី១កុម្ភៈ ។ មិនថា សាច់ញាតិរបស់ជនរងគ្រោះដែលឈឺ ចាប់ប៉ុណ្ណោះទេ ពលរដ្ឋទូទាំងប្រទេស ជប៉ុនក៏
រន្ធត់ចិត្ដពេលបានទស្សនាឃ្លីប វីដេអូអ្នកសារព័ត៌មានជប៉ុន ឈ្មោះ Kenji Goto ត្រូវក្រុម IS កាត់ក្បាល ។ នៅក្នុងឃ្លីបវីដេអូ អ្នកសារព័ត៌មាន Goto អាយុ៤៧ឆ្នាំ ស្លៀកសម្លៀកបំពាក់ ពណ៌ទឹកក្រូច បិតមុខ លុតជង្គង់ក្បែរ ដោយនិយាយសម្ដីខ្សាវៗថា ការសម្រេច របស់រដ្ឋាភិបាលជប៉ុនបានប្រែក្លាយជា សុបិនអាក្រក់ចំពោះទឹកដីជប៉ុន ។ ក្រុម ឧទ្ទាមក៏បានគំរាមកំហែងដល់រដ្ឋាភិបាល ជប៉ុនពីសកម្មភាពប្រហារជីវិតចំណាប់ ខ្មាំងនាពេលអនាគតជាបន្ដទៀត ។ នៅ ក្នុង
ឃ្លីបវីដេអូបានបញ្ចប់ទៅដោយក្បាល របស់អ្នកសារព័ត៌មាន Goto ត្រូវកាត់ ផ្ដាច់ចេញពីដងខ្លួន ។ ខ្មាន់កាំភ្លើង IS ដែលប្រហារជីវិតអ្នកសារព័ត៌មានជប៉ុន ក៏ធ្លាប់បង្ហាញខ្លួនក្នុងការប្រហារជីវិត ចំណាប់ខ្មាំងលោកខាងលិចជាច្រើននាក់ កន្លងមក ។ នៅក្នុងឃ្លីបវីដេអូដែល សម្លាប់អ្នកសារព័ត៌មានជប៉ុន ខ្មាន់ កាំភ្លើង IS មិនបាននិយាយដល់ចំណាប់ ខ្មាំងជនជាតិហ្ស៊កដង់ ដែលជាអាកាស យានិកនោះឡើយ ។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយ ឃ្លីបវីដេអូ អ្នកសារព័ត៌មានជប៉ុនត្រូវ ក្រុម IS កាត់ក្បាល ប្រធានការិយាល័យ រដ្ឋាភិបាលជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា បានបញ្ជាក់ថា ក្រុមអ្នកជំនាញ កំពុងត្រួតពិនិត្យលើឃ្លីបវីដេអូ ហើយ
សន្និដ្ឋានថា ទាំងនោះអាចជាឃ្លីបវីដេអូ ពិត ។ ចំណែកនាយករដ្ឋមន្ដ្រីស៊ីនហ្សូ អាបេ បានថ្លែងទៅកាន់អ្នកសារព័ត៌មាន ទាំងទឹកភ្នែកដក់ជាប់ក្នុងរង្វង់ភ្នែក ប្ដេជ្ញា ថា ជប៉ុននឹងមិនចុះចាញ់ក្រុមភេរវកម្ម ដែលសម្លាប់មនុស្សគ្មានត្រាប្រណីនោះ ឡើយ ។ លោកស៊ីនហ្សូ អាបេ ប្រកាសថា “ខ្ញុំ ពិតជាខឹងយ៉ាងខ្លាំង ដោយសកម្មភាព ភេរវកម្មយ៉ាងសាហាវព្រៃផ្សៃខាងលើ ។ យើងនឹងមិនលើកលែងដល់ក្រុមភេរវករ នោះឡើយ យើងនឹងជួបប្រជុំជាមួយ សហគមន៍អន្ដរជាតិដើម្បីចាប់ក្រុមភេរវ កម្មឱ្យសមទោសកំហុសដែលពួកគេបាន ធ្វើ” ។ លោក ស៊ីនហ្សូ អាបេ ក៏បាន
ប្ដេជ្ញាបង្កើនជំនួយមនុស្សធម៌ដល់ប្រទេស តំបន់មជ្ឈិមបូព៌ាក្នុងការវាយប្រហារ យកឈ្នះក្រុមបង្កើតរដ្ឋ IS ។ ពិភពលោកទាំងមូលក៏បានថ្កោល ទោសដល់សកម្មភាពព្រៃផ្សៃខាងលើ របស់ក្រុម IS អគ្គលេខាធិការអង្គការ សហប្រជាជាតិ បាន គីមូន បានចាត់ទុក ការសម្លាប់អ្នកសារព័ត៌មាននោះ ជា អំពើសារហាវព្រៃផ្សៃបំផុត ហើយអំពាវ នាវដល់ក្រុម IS ដោះលែងចំណាប់ខ្មាំង ទាំងអស់ដែលពួកគេចាប់ខ្លួន ។ ប្រធានាធិបតី អូបាម៉ាបានចាត់ទុក អ្នកសារព័ត៌មានជប៉ុនជាវីរបុរសហ៊ាន លះបង់ជីវិតដើម្បីបំពេញការងារនៅ តំបន់គ្រោះថ្នាក់ក្នុងប្រទេសស៊ីរី។ លោក អូបាម៉ា ក៏បានរំលែកទុក្ខដល់គ្រួសារចំណាប់ ខ្មាំងជប៉ុន ដែលរង
ការឈឺចាប់គ្មានទី បញ្ចប់ពេលបាត់បង់សាច់ញាតិដ៏សំខាន់។នាយករដ្ឋមន្ដ្រីអង់គ្លេស David Cameron ក៏បានចាត់ទុកការស្លាប់របស់ អ្នកសារព័ត៌មានជប៉ុនជាអំពើឃោរឃៅ បំផុតរបស់ក្រុម IS មិនអាចលើកលែង បាន ។ ប្រធានាធិបតីបារាំង ហ្វ្រង់ស្វ័រ ហូឡង់ ក៏បានប្រកាសថា ទីក្រុងប៉ារីស និងតូក្យូបង្កើនកិច្ចសហប្រតិបត្ដិការ ប្រឆាំងភេរវកម្មដោយប្រទេសទាំង២ សុទ្ធសឹងតែរងការឈឺចាប់ដោយសារតែ ពួកភេរវករ IS ។ នាយករដ្ឋមន្ដ្រីអូស្ដ្រា លី តូនី អាប៊ូត ក៏បានប្ដេជ្ញាចូលរួមប្រយុទ្ធ ប្រឆាំងក្រុម IS ដែលជាការគំរាមកំហែង ដល់សន្ដិសុខជាតិពិភពលោកទាំងមូល។មកទល់ ពេលនេះ ប្រទេសមហា អំណាចនៅលើពិភពលោក ពិសេសគឺ ប្រទេសដែលបានចូលរួមក្នុងសម្ពន្ធមិត្ដ ប្រឆាំងក្រុមភេរកម្មដែលដឹកនាំដោយ អាមេរិម សុទ្ធសឹងតែធ្លាប់ភ្លក្សរសជាតិ ការឈឺចាប់ ដោយសារតែពលរដ្ឋរបស់ ខ្លួនត្រូវក្រុម IS សម្លាប់ដោយបើកចំហ តែរដ្ឋាភិបាលប្រទេសទាំងនោះ អសមត្ថ ភាពក្នុងការជួយចំណាបខ្មាំងគេចផុតពី កណ្ដាលដៃក្រុម IS ។ តំណាងរាស្ដ្រអាមេរិកដាក់ពង្រាយ កម្លាំងថ្មើរជើង១ម៉ឺននាក់វាយប្រហារ ក្រុម IS សមាជិកព្រឹទ្ធសភាមកពីគណបក្ស សាធារណរដ្ឋ លោក Lindsey
Graham កាលពីថ្ងៃទី១ កុម្ភៈ បានស្នើឱ្យដាក់ ពង្រាយកម្លាំងថ្មើរជើងប្រមាណ១ម៉ឺន នាក់ក្នុងការវាយប្រហារទៅលើទីតាំង សំខាន់ៗរបស់ក្រុម IS នៅលើទឹកដីស៊ីរី និងអ៊ីរ៉ាក់ ។
មានប្រសាសន៍នៅក្នុង កម្មវិធី Face The Nation របស់បណ្ដាញទូរទស្សន៍ CBS សមាជិកព្រឹទ្ធសភាអាមេរិកតំណាង ឱ្យរដ្ឋការូលីណាខាងត្បូងបញ្ជាក់ថា អា មេរិកគួរតែដឹកនាំវាយប្រហារទាំងលើ ដែនអាកាស និងដែនគោក ទើបអាច យកឈ្នះទៅលើក្រុម IS បើវាយប្រហារ តែពីលើដែនអាកាស ពិបាកក្នុងការយក ឈ្នះ ។ លោក Graham ក៏បានរិះគន់ដល់ សកម្មភាពវាយប្រហារពីលើដែនអាកាស របស់អាមេរិក ថាមិនមានប្រសិទ្ធភាព នោះឡើយ ទៅលើក្រុម IS ផ្ទុយទៅវិញ មានតែធ្វើឱ្យខាតបង់ធ្វើឱ្យក្រុមនេះកាន់ តែសាហាវជាងមុនទៅទៀត ។ លោក Graham បន្ដទៀតថា ស៊ីរីនិង អ៊ីរ៉ាក់ ប្រាកដក្លាយទៅជាទីតាំងរបស់ ក្រុមអ៊ិ ស្លាមបង្កើតរដ្ឋ IS ក្លាយជាឈ្នាន់ សម្រាប់ក្រុមភេរវកម្ម បើកការវាយ ប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោក ដូចជាក្រុមការវាយប្រហារភេរវកម្មថ្ងៃ ទី១១កញ្ញា២០០១នៅលើទឹកដីអាមេរិក។ ការវាយប្រហារភេរវកម្មកាលពីខែមុន នៅទីក្រុងប៉ារីសប្រទេសបារាំង គឺជា សញ្ញាជួងប្រកាសអាសន្នពីការវាយ ប្រហារភេរវកម្មជាទ្រង់ទ្រាយធំជាងនេះ នៅតំបន់អឺរ៉ុបទាំងមូល ។ កាលពីថ្ងៃទី២៩មករា សមាជិកព្រឹទ្ធ សភាអាមេរិក Graham ក៏បានប្រកាស ផងដែរថា លោកនឹងបង្កើតគណៈកម្មាធិ ការស្ទាបស្ទង់មតិពីលទ្ធភាពដែលអាច ឈរឈ្មោះជាបេក្ខភាពដណ្ដើមតំណែង ប្រធានាធិបតីក្នុងការបោះឆ្នោតនាឆ្នាំ ២០១៦ ។ ការសម្រេច ប្រើប្រាស់កម្លាំងថ្មើរ ជើងជាទ្រង់ទ្រាយធំទៅលើក្រុម IS ពិបាក ធ្វើឡើងនាពេលនេះ ហើយវាអាចកើត ឡើងបាននៅពេលប្រធានាធិបតីថ្មីទី៤៥ របស់អាមេរិកចូលកាន់តំណែងក្រោយ ការបោះឆ្នោតនៅhttps://www.youtube.com/watch?v=0bBh9iw6cGc
ខែវិច្ឆិកា២០១៦ ។ នៅពេលនោះ ប្រសិនបើគណបក្សសាធា រណរដ្ឋទទួលជ័យជម្នះក្នុងការបោះឆ្នោត នោះ ការវាយប្រហារប្រាកដជាកើត ឡើងជាក់ជាមិនខាន ។ តាមលទ្ធផល ស្ទាបស្ទង់មតិរបស់ អង្គការ Pew បង្ហាញឱ្យឃើញថា មាន ពលរដ្ឋអាមេរិក៥៥ភាគរយមិនគាំទ្រ ដល់ការប្រើប្រាស់កម្លាំងថ្មើរជើងវាយ ប្រហារគ្រុម IS ។ ប៉ុន្ដែចំពោះពលរដ្ឋ ដែលគាំទ្រគណបក្សសាធារណរដ្ឋមាន រហូតដល់៧៥ភាគរយ ការវាយប្រហារ ទាំងនោះហើយបញ្ជាក់ឱ្យឃើញថា បើ គណបក្សសាធារណរដ្ឋទទួលជ័យជម្នះក្នុង ការបោះឆ្នោតនាឆ្នាំ២០១៦ ទាហាន អាមេរិកប្រាកដជាមានការងារធ្វើបន្ដ ទៀត គឺវាយប្រហារក្រុម IS ។ គួរបញ្ជាក់ផងដែរថា សង្គ្រាមវាយ ប្រហារក្នុងប្រទេសអ៊ីរ៉ាក់ និងអាហ្គា នីស្ថាន គឺប្រធានាធិបតីមកពី គណបក្ស សាធារណរដ្ឋជាអ្នកផ្ដើមសង្គ្រាមទាំងអស់ ៕