អាជ្ញាធរអេហ្ស៊ីប បានសម្រេចដោះលែង អ្នករាយការណ៍ព័ត៌មាន ជនជាតិអូស្ត្រាលីម្នាក់ ដែលបម្រើ ការងារឲ្យទូរទស្សន៍ អាល់ហ្សាស៊ីរ៉ា គឺលោក ភីធើ ហ្គ្រេសត៍ ទៅកាន់ប្រទេស របស់ខ្លួនវិញ បន្ទាប់ពីមាន កិច្ច សម្របសម្រួលរវាងប្រទេសទាំងពីរ។ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ
ចេញផ្សាយនៅថ្ងៃចន្ទ ទី០២ ខែមករា ឆ្នាំ២០១៥ នេះថា ក្រសួងការ បរទេសអេហ្ស៊ីប បានសហការជាមួយនឹង ស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងគែរ ដោយសម្រួលឲ្យលោក ហ្គ្រេសត៍ ចាកចេញទៅទីក្រុងស៊ីដនីវិញ កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញនេះ។លោក ហ្គ្រេសត៍ រួមជាមួយនឹង ជនជាតិកាណាដា សញ្ជាតិអេហ្ស៊ីប ម៉ូហាម៉េដ ហ្វាហ៍ម៉ាយ ព្រមជាមួយ នឹងប្រធានក្រុមផលិតអេហ្ស៊ីបលោក បាហ៊ឺ ម៉ូហាម៉ាដ ទាំងបីអ្នកនេះ បានបម្រើ ការងារឲ្យទូរទស្សន៍ អាល់
ហ្សាស៊ីរ៉ា ជាភាសាអង់គ្លេស ដែលមានមូលដ្ឋាននៅទីក្រុង ដូហា។ កន្លងមក អ្នកទាំងបីត្រូវបាន កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពីបទផ្តល់ជំនួយ ដល់ក្រុម ភាតរៈភាពម៉ូស្លីម ដែលប្រឆាំងរដ្ឋាភិបាល។គួរបញ្ជាក់ថា អ្នកកាសែតទាំងបី ត្រូវបានអាជ្ញាធរអេហ្ស៊ីបចាប់ខ្លួន អំឡុងពេលបង្ក្រាបនៅក្នុង សណ្ឋាគារ មួយកន្លែង នៃរដ្ឋធានីគែរ បន្ទាប់ពីទទួលបានព័ត៌មានពីរឿងសម្ងាត់របស់ពួកគេ នោះកាលពីខែធ្នូ ឆ្នាំ២០១៣។ ពួកត្រូវបានតុលាការអេហ្ស៊ីបចោទប្រកាន់ថា បានផ្សព្វ ផ្សាយព័ត៌មានដែល មិនពិត ធ្វើឲ្យអន្តរជាតិមានការភ័ន្តច្រឡំចំពោះអេហ្ស៊ីប៕