ព្រះសីហនុ៖ស្ត្រីជើងខ្លាំងម្នាក់ដែលជាប់ពាក់ព័ន្ឋទៅនឹងការរក្សាទុក ចែកចាយថ្នាំញៀនខុសច្បាប់ត្រូវបានកំលាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនធ្វើការឃាត់ខ្លួននាល្ងាចថ្ងៃទី០១ខែកុម្ភឆ្នាំ២០១៥នេះវេលាម៉ោងនិង១៧និង៣០នាទី ត្រង់ចំនុចភូមិអំពូខ្មៅឃុំព្រៃនុមខេត្តព្រះសីហនុ។
លោកវរៈសេនីយ៏ទោ តាក សារិទ្ឋ នាយការិយាល័យប្រឆាំងការជួញដូរថ្នាំញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ការចាប់ឃាត់ខ្លួននេះត្រូវបានធ្វើឡើង បន្ទាប់ពីកំលាំងរបស់លោកធ្វើការស៊ើបអង្កេតអស់ជាច្រើនសប្តាហ៏កន្លងមក ប៉ុន្តែកាលនោះ ដោយពុំទាន់វត្ថុតាងច្បាស់លាស់ ទើបសមត្ថកិច្ចពុំលទ្ឋភាពចាប់ខ្លួន។ រហូតដល់ថ្ងៃទី០១ខែកុម្ភនេះ វេលាម៉ោង១៧និង៣០នាទីខណះពេលជនសង្ស័យ កំពុងធ្វើសកម្មភាពចែកចាយ ទើកំលាំងរបស់លោក ចុះធ្វើការឃាត់ខ្លួនតែម្តង។
ជនសង្ស័យមានឈ្មោះគៀក ម៉ៅ ភេទស្រី អាយុ២៨ឆ្នាំមានស្រុកកំណើតនៅខេត្តកំពតបច្ចុប្បន្នស្នាក់នៅភូមិអំពូខ្មៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ(ពីបទចែកចាយគ្រឿងញៀន)រួមជាមួយវត្ថុតាង រួមមានៈថ្នាំញៀនចំនួន១២៥កញ្ចប់តូចស្មើនិង៣៩.៦គ្រាម ទូរស័ព្ទដៃចំនួន០២គ្រឿងម៉ូតូចំនួន០១គ្រឿងរូមទាំងឧបករណ៏ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងកំពុងត្រូវបានកំលាំងសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាតំបូងខេត្តព្រះសីហនុ ចាត់ការតាមនិតិវិធី៕