កំពង់ឆ្នាំង៖កម្លាំងនគរបាលព្រហ្មទ័ណ្ឌ កំរិតស្រាលខេត្តកំពង់ឆ្នាំង បានធ្វើសកម្មភាពឆ្មក់ចូលទៅបង្ក្រាប សង្វេនជល់មាន់ដុះស្នឹមលួចលាក់មួយកន្លែងដែលស្ថិតក្នុងភូមិកែឡាត ឃុំពន្លៃ ស្រុកបរិបូរណ៌កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤ ដោយរឹបអូសបានតែមធ្យោបាយធ្វើដំណើរ និងមាន់ជល់តែប៉ុណ្ណោះ ចំណែកអ្នកញៀននឹងល្បែងខាងលើនេះចាប់មិនបានទេគឺរត់រួចអស់។ លោក ទេព សារ៉ាត់ នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បាននិយាយថាៈ ដោយទទួលបានព័ត៌មានថាមានល្បែងស៊ីសងបញ្ជល់មាន់នៅភូមិឃុំខាងលើនេះ លោក ឧត្តមសេនីយ៏ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្ត បានចាត់បញ្ជារអោយលោកដឹកនាំ កម្លាំងចុះទៅបង្ក្រាបជាបន្ទាន់និងជាសម្ងាត់ ។ពេលនោះលោកបានដឹកនាំកម្លាំងនគរបាលការិយាល័យរបស់លោក ចំនួន១១នាក់ មធ្យោយបាយធ្វើដំណើរគឺពួនជិៈក្នុងរថយន្តកូរ៉េមានទ្រុងខ្ពស់មើលមិនឃើញមនុស្សឡើយ ចំណែកអ្នកបើកបរវិញក៏ជាកម្លាំងនគរបាលដែរគឺដោះអាវខ្លួនទទេ ដើម្បីបន្លំភ្នែក ហើយសូម្បីតែកម្លាំងមូលដ្ឋានក៏លោកមិនប្រាប់ដែរ ព្រោះខ្លាចបែកការណ៏ ។ពេលរថយន្តបើកចូលទៅដល់ សមត្ថកិច្ចរបស់លោកបានហក់ចេញពីរថយន្តប៉ុន្តែអ្នកលេងល្បែងទាំងនោះដឹងខ្លួនទាន់បានរត់គេចខ្លួន អស់ចាប់មិនបានអ្នកណាម្នាក់ឡើយ ។
លោកបានបន្តថាៈ វត្ថុតាងដែលរឹបអូសបានមាន មាន់ជល់ចំនួន៥ក្បាល ម៉ូតូម៉ាកចម្រុះ១០គ្រឿងនិងជញ្ជីងថ្លឹងមាន់១គ្រឿង ។ ចំណែកម្ចាស់សង្វេនបញ្ជល់មាន់មានឈ្មោះប៉ាល់ សុធន់ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិជើងខ្នា ឃុំពន្លៃ ស្រុកបរិបូរណ៌ កំពុងរត់គេចខ្លួន ដែលពេលនេះលោកកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីវីច្បាប់ ។
សូមរំឮកថាកាលពីថ្ងៃទី១៥ខែមករា ឆ្នាំ២០១៥ មានការបង្ក្រាប់ល្បែងបញ្ជល់មាន់នេះដែរនៅស្រុកកំពង់ត្រឡាច ដោយរឹបអូសបានមាន់ជល់៣ក្បាល ចានអាប៉ោង១ ម៉ូតូចម្រុះ២០គ្រឿង ។ប៉ុន្តែមកដល់ពេលនេះ ម៉ូតូទាំង២០គ្រឿងត្រូវបានប្រគល់ជូនម្ចាស់គេវិញអស់ហើយ តាមរយៈតុលាការ ប៉ុន្តែមិនថាៈតាមវិធីណានោះទេ អាចថាពីន័យ ឬក៏បង់លុយតាមក្រោមតុទើបយកម៉ូតូបានងាយស្រួលបែបនេះ ។ ចំណែកវាសនាម៉ូតូ១០គ្រឿងលើកនេះទៀតក៏នឹងមិនខុសពីលើកមុនដែរ ដែលពុំឃើញមានចាប់នរណាម្នាក់មកផ្តន្ទាទោសតាមច្បាប់ឡើយ។ប្រជាពលរដ្ឋសាទរចំពោះចំណាត់ការបង្ក្រាបល្បែងស៊ីសងនេះ ណាស់ព្រោះដើម្បីភូមិឃុំមានសុវត្ថិភាព តែសូមយកអ្នកញៀនល្បែង និងម្ចាស់សង្វេនមាន់មកផ្តន្ទា ទោសតាមច្បាប់ផង៕