តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី​អ្នកលក់​មាស​នៅ​ផ្សារ​ដេប៉ូ​ម្នាក់​ពីបទ​ឆបោក​ប្រាក់​កូន​តុងទីន​ជាង​៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​

0

​ ​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​មាស​និង​ប្តូរប្រាក់​នៅ​ផ្សារ​ដេប៉ូ​ម្នាក់ ដែលជា​មេ​តុងទីន​ប្រចាំ​ផ្សារ ហើយ​បានធ្វើ​សកម្មភាព ឆបោក​ប្រា​ក់កូន​តុង សរុប​ចំនួន​ជាង​៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​បណ្តោះអាសន្ន កាលពី​រសៀល ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤​។​

​ស្ត្រី​មេ​តុងទីន​រូបនេះ​ឈ្មោះ គង់ សុភ័ក្ដ្រ អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ បាន​ត្រូវ​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៤ តាម​ដីកា​បញ្ជា​ឲ្យ​នាំខ្លួន របស់លោក ហៀ​ង សុភ​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង រាជធានី​ភ្នំពេញ

ក្រោម​ការចោទប្រកាន់ ពីបទ​ឆបោក ។​ ​ប្រភពពី​តុលាការ​បាន​ឲ្យ​ដឹងថា ស្ត្រី​មេ​តុងទីន​រូបនេះ ត្រូវបាន​ឈ្មោះ អៀ លឹម​ប៉ោ ប្ដឹង​ចោទប្រកាន់​ពីបទ​ឆបោក​ប្រាក់​ចំនួន​៤០.៩០០​ដុល្លារ​អាមេរិក ដែល​លេង​តុងទីន​ជាមួយគ្នា​កន្លងមក ។

ក្រោយ​ការឃាត់ខ្លួន នៅ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៤ សមត្ថកិច្ច​បាន​បញ្ជូន​ស្ត្រី​មេ​តុង​រូបនេះ​មក តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់ ។ ប្រភព​បន្តថា នៅពេល​បញ្ជូន​មកដល់​តុលាការ ក្រុមគ្រួសារ​ស្ត្រី​មេ តុង បាន​ព្យាយាម​សម្របសម្រួល​ជាមួយ​កូន​តុងទីន តែដោយសារ​ពុំមាន​ប្រាក់​គ្រប់គ្រាន់​សង ទៅ​ដើមបណ្តឹង នោះ តុលាការ​ក៏​បន្ត​នីតិវិធី ដោយ​ធ្វើការ​ឃុំខ្លួន​ស្ត្រី​មេ​តុងទីន ដើម្បី​រង់ចាំ​ថ្ងៃ​បើក សវនាការ នាពេលខាងមុខ ។

​ពាក់​ព័​ន្ឋ​បញ្ហា​នេះ នៅ​រសៀល​ថ្ងៃទី​២០ ខែមីនា មិនអាច​ទំនាក់ទំនង​ស្ត្រី​ជា​មេ​តុងទីន និង ដើមបណ្តឹង​ជា​កូន​តុងទីន បានទេ ៕ ​photo IMG_6644