ព្រះវិហារ:ឆេះការាស់សាំងក្នុងក្រុងព្រះវិហារតែសំណាងល្អមានប្រជាពលរដ្ឋនិងឡានទឹកស្នងការខេត្តចំនួនពីរគ្រឿងជួយពន្លត់ទាន់ ធ្វើអោយភ្លើងកំពុងឆេះនេះរលត់ទៅវិញភ្លាមៗហេតុកានេះបានកើតឡើង កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅភូមិថ្មីសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារខេត្តព្រះវិហារ។
ពលរដ្ឋនៅទីនោះដែលបានឃើញហេតុការណ៏ផ្ទាល់បានប្រាប់អោយដឹងថាដំបូងឈ្មោះសាយឆូយជាម្ចាស់ការាស់សាំងនេះបានហៅឡានដឹកប្រេងសាំងមកបង្ហូរដាក់ចូលស៊ីទែនធំរបស់ខ្លួនហើយពេលដែលពេញស៊ីទែនហើយឡានប្រេងសាំងក៏ត្រឡប់ទៅវិញ។
ពលរដ្ឋបានបន្តទៀតថាម្ចាស់ការាស់ប្រេងសាំងបានមកប្រាប់អ្នកលក់ពងទាកូននិងគ្រឿងក្លែមដែលមានចង្ក្រានភ្លើងចំអិនសាច់និងពងទាដែលបានលក់ដូរជាប់ផ្ទះនោះថាសូមអោយអ្នកលក់គ្រឿងក្លែមលើកយកចង្ក្រានភ្លើងចេញសិនព្រោះគាត់ត្រូវការបូមប្រេងសាំងដាក់កាន។
ពេលនោះអ្នកលក់នៅជិតនោះក៏បានភ័យហើយក៏លើកចង្ក្រានភ្លើងមកដាក់ខាងត្បូងផ្ទះខ្លួនព្រោះខ្លាចភ្លើងឆាបឆេះសាំងនៅពេលដែលម្ចាស់ការាស់សាំងចាប់ផ្តើមបូមសាំងដាក់កានស្រាប់តែមានផ្លើងឆាបឆេះហើយដែលមានអណ្តាតភ្លើងកំពស់ជិត៣ម៉ែត្រឯណោះបណ្តាលធ្វើអោយអ្នកជិតខាងមានការភ្ញាក់ផ្អើលចូលជួយទៅពន្លត់ហើយមានអ្នកខ្លះរលាកដៃជើងខ្លះទៀតបាត់ទូរស័ព្ទដៃសំណាងល្អរថយន្តអគីភ័យរបស់ស្នងការខេត្តនៅជិតផងទើបមកជួយពន្លត់ទាន់ពេលវេលា។
ប្រជាពលរដ្ឋនៅទីនោះបាននិយាយថាមូលហេតុដែលឆេះសាំងយប់នេះគីបណ្តាលមកពីម្ចាស់ផ្ទះដោតព្រីភ្លើងទុសសេភ្លើងបណ្តាលធ្វើអោយឆេះសាំងតែលោកសាយឆូយម្ចាស់ការាស់សាំងបានឆ្លើយថាមូលហេតុដែលឆះមកពីភ្លើងបារី។នៅក្នុងហេតុនេះដែរគេបានឃើញលោកអ៊ុំម៉ារ៉ាអភិបាលខេត្តនិងលោកស្នងការខេត្តចុះមកត្រួតពិនិត្យបញ្ជាផ្ទាល់ផងដែរ។
គួរំលឹកផងដែរថាការាស់សាំងនៅខេត្តព្រះវិហារអត់ច្បាប់ច្រើននឹងការសាងសង់ខុសលក្ខណៈបច្ចេកទេស ករណីនេះមន្ទីជំនាញសូមពិនិត្យឡើង វិញ។ លោកនុតសោភ័ណអភិបាលក្រុងព្រះវិហារលោកបានឆ្លើយបំភ្លឺតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០១៤នេះថាលោកបានអោយក្រុមការងារចុះធ្វើការបិតការាស់សាំងនេះមិនអោយលក់ដូបន្តទៅទៀតទេ។
ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះវិហារបានសំណូមពរទៅដល់លោកអ៊ុំម៉ារ៉ាអភិបាលខេត្តព្រះវិហារសូមអោយសមត្ថកិច្ចនៅក្នុងក្រុងព្រះវិហារជួយអន្តរាគមន៏អាជីវករណាដែលបានលក់សាំងដបឬការ៉ាសដែលសាងសងពុំមានលក្ខណៈបច្ចេកទេសត្រឹមត្រូវទៅតាមស្តង់ដា ពិសេសកាលក់នៅតាម ទីប្រជុំជនធំៗ៕