​ក្រុមអាជីវករ​ជាច្រើន​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា​ដើម្បីឱ្យ​អាជ្ញាធរខេត្ត​កាត់បន្ថយ​ការដាក់​តាំង​ពិ​ព័រ​ណ៌​លក់ទំនិញ​របស់​បរទេស​ញឹកញាប់​ពេក​នៅ​ខេត្ត​ប៉ៃលិន​

0

​ ​ខេត្ត​ប៉ៃលិន ៖ គេ​សង្កេតឃើញ​ក្រុមអាជីវករ​ប្រមាណ​ជាង​៣០​នាក់ ដែល​ប្រកប​មុខ របរ​លក់ដូរ​នៅក្នុង​ផ្សារ​សាមគ្គី (​ហៅ​ប៉ា​ហ៊ី​) បាននាំគ្នា​ដើរទៅ​ដល់​មុខ​សាលាខេត្ត​ប៉ៃលិន ដើម្បី​ធ្វើការ​តវ៉ា​ទាមទារ មិនឱ្យ​អាជ្ញាធរខេត្ត​អនុញ្ញាតិ​ឱ្យ​បរទេស ចូលមក​ធ្វើការ​តាំងពី​ព័រ​ណ៌​ញឹកញាប់​ពេក ព្រោះ​ពួកគាត់​លក់ដូរ​លែង​ដាច់​ហើយ ខណៈដែល​លោក​អភិបាលខេត្ត​កំពុង​នៅ​ជា​គណៈអធិបតី​នៅក្នុង​ពិធី​នោះ តែ​អ្នក​តវ៉ា​បាន​បំបែក​គ្នា​ត្រឡប់ទៅផ្ទះ​វិញ ក្រោយពី​មានការ​សម្របសម្រួល​ពី​មន្ត្រី​សាលាខេត្ត​។​e (7)
​ ​ការលើក​គ្នា​មក​តវ៉ា​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង​៤០​នាទី​រសៀល ថ្ងៃទី​០២​ខែកុម្ភៈ ឆ្នាំ​២០១៤ ស្ថិត​នៅមុខ​សាលាខេត្ត​ប៉ៃលិន ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន​។​e (6)
​ ​សូមបញ្ជាក់ថា កាលពី​ចុងឆ្នាំ​២០១៤​និង​ដើមខែ​មករា ឆ្នាំ​២០១៥​កន្លងទៅ​មានការ​តាំងពី​ព័រ​ណ៌​ជា​ញឹកញាប់ ហើយ​នៅ​ខែកុម្ភៈ​នេះ​ក៏​ចាប់ផ្តើម​បន្តទៀត តាមមើលទៅ​ពិតជា​ញឹកញាប់​មែនទែន ។​ ​អ្នក​មីង ប៉ាន់ មួយ អាយុ​៥១​ឆ្នាំ តំណាង​អាជីវករ​ម្នាក់​ក្នុងចំណោម​អាជីវករ​ទាំងអស់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ពួកគាត់​ជា​អាជីវករ​ដែល​លក់ដូរ​នៅ​ផ្សារ​សាមគ្គី នឹង​នាំគ្នា​មក​តវ៉ា​នៅទីនេះ​ជា​រៀងរាល់ថ្ងៃ បើសិនជា​អាជ្ញាធរខេត្ត​ប៉ៃលិន នៅតែ​បន្ត​ឱ្យ​បរទេស ឬ​ក្រុម​ឈ្មួញ​ចូលមក​ដាក់តាំង ពិ​ព័ណ៌​លក់ទំនិញ​របស់​បរទេស​ជា​ញឹកញាប់​នៅ​ក្នង​ទឹកដី​ខ្មែរ ពួកគាត់​ម្នាក់ៗ​ដែល​លក់ដូរ​នៅក្នុង​ផ្សារ​ទាំងអស់ លក់​លែង​ដាច់​ជាក់​ជាមិនខាន ព្រោះថា​កាលពីមុន​បរទេស​ចូលមក​ធ្វើ​កម្មវិធី​នេះ ពួកគាត់​ម្នាក់ៗ លក់ដាច់​ក្នុង​១​ថ្ងៃ យ៉ាងហោចណាស់​ក៏​១​លាន​រៀល​ទៅ​៣​លាន​រៀល​ដែរ លុះ​ក្រោយពេល​គេ​ដាក់​តាំងពី​ព័រ​ណ៌​ទំនិញ​គ្រប់មុខ​ញឹកញាប់​ខ្លាំងពេក រហូតមកដល់​ពេលនេះ​ពួកគាត់​លក់​លែង​ដាច់​ហើយ ជាពិសេស​នៅ​រដូវ​ប្រមូល​ផល​ដំឡូង​មី បើ​គេ​យក​ផលិតផល​មក​ដាក់លក់​ប្រកួតប្រជែង​ពួកគាត់​បែបនេះ​គឺ​ពួកគាត់​មិនអាច​លក់ដាច់​អ្វី​ទៀត​នោះទេ ។​e (5)
អាជីវករ​ទាំងអស់​បាន​លើកឡើង​បន្តទៀតថា ការតាំង​ពី​ព័រ​ណ៌​នាពេលនេះ​កំពុងតែ​ចាប់ផ្តើម ដោយមាន​រយៈពេល​ជាច្រើន​ថ្ងៃ​ទើប​គេ​ឈប់ ពោលគឺ​ចាប់ផ្តើម​បើក​ការលក់ដូរ​តាំងពី​ថ្ងៃទី​០១ រហូតដល់​ថ្ងៃទី​១០ ខែកុម្ភៈ​ទើប​ឈប់ ដូច្នេះ​ពួកគាត់​ពិតជា​លំបាក​ក្នុង​ការរក ស៊ីក្នុង​ផ្សារ​ខ្លាំងណាស់ បើសិនជា​អាជ្ញាធរខេត្ត​ធ្វើបែបនេះ​បន្តទៀត​។ ពួកគាត់​បញ្ជាក់ថា ការតាំង​ពី​ព័រ​ណ៌​ទើបតែ​បានបញ្ចប់​កាលពីដើម​ខែមករា​ថ្មីៗ​កន្លងមកនេះ ហើយ​រហូតមកដល់​ខែកុម្ភៈ​នេះ​ចាប់ផ្តើម​ម្តងទៀត ។e (4)
​ពួកគាត់​មានការ​ត្អូញត្អែរថា ទំនិញ​ដែល​បរទេស​យកមក​ល​ក់នៅ​ទីនេះ​ខាង អាជ្ញាធរខេត្ត​មិន​យកពន្ធ​ពី​គេ​ទេ ពោលគឺ​ឱ្យគេ​មក​លក់​ដោយ​បង់លុយ​ឱ្យតែ​ខាង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ប៉ុ​ណ្ណុះ​។​ចំណែក​ពួកគាត់​បង់ពន្ធ​នាំចូល​ត្រឹមត្រូវ​និង​បង់ពន្ធដារ​ជូន​រដ្ឋ​ថែមទៀត​។​ចំណែក​អ្នកខ្លះ​បាន​ចងការ​ប្រាក់​ពី​អង្គការ និង​ធនាគារ ដូច្នេះ​បើ​លក់​មិន​ដាច់​បែបនេះ​ទៀត​ពិតជា​រត់ចោលស្រុក​ទាំងអស់គ្នា​ហើយ ។ ​e (3)
​ ​ជាមួយគ្នានេះដែរ លោក ហែម ឬ​ទ្ធី នាយក​ស្តីទី​ខុទ្ទកាល័យ​សាលាខេត្ត​ប៉ៃលិន ជា​តំណាង​សាលាខេត្ត​បានចេញ​មក អន្តរាគមន៍ ដោយ​សុំឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រឡប់ទៅផ្ទះ​វិញ​សិន​ចុះ ក្រោយមក​សុំឱ្យ ធ្វើលិខិត​មួយច្បាប់ ដោយមាន​តំណាង​ពីរ​បីនាក់​ផ្តិតមេដៃ​ផ្ញើជូន​មក​សាលាខេត្ត ដើម្បី​ធ្វើ​អន្តរាគមន៍ បើសិនជា​ពួកគាត់​លើកគ្នា​មក​ទាំងអស់​បែបនេះ​ពិតជា​លំបាក​ក្នុងការ​ដោះស្រាយ​ខ្លាំងណាស់​៕​e (1)