​នគរបាល​ស្រុក​ព្រៃឈរ​ចាប់ខ្លួន​បងធំ​ដើ​អុកឡុក​វាយ​គេ​ក្នុង​ពិធី​បុ​ណ្ប​លេងល្ខោន​តាម​ភូមិ​បញ្ជូនទៅ​តុលាការ​

0

​ខេត្តកំពង់ចាម​: នគរបាល​ស្រុក​ព្រៃឈរ​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ស​ពួកគេ​ជាច្រើន​នាក់ ដែល​បាន​យក​ដប​ស្រា​វាយ​ក្បាល​គេ​បែក​ក្នុង​កម្មវិធី​បុ​ណ្ប​ក្នុងភូមិ​ដែលមាន​សំដែង​ល្ខោនបាសាក់​៣​យប់​៣​ថ្ងៃ​។​

​ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើរ​បន្ទាប់ពី​ពួកគេ​ធ្វើរ​សកម្មភាព​ភ្លាមៗ​នៅ​ម៉ោង​២៣,៤៦​នាទី​យប់​ថ្ងៃទី​២ ខែ​គុ​ម្ភះ ឆ្នាំ​២០១៥​នៅមុខ​រោងល្ខោន​ក្នុង​កម្មវិធី​បុ​ណ្ប​មាន​សំដែង​ល្ខោនបាសាក់​៣​យប់​៣​ថ្ងៃត្រង់​ចំណុច​វាលស្រែ​ខាងជើង​វត្ត​គរ ក្នុងភូមិ​-​ឃុំ​គរ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​។​image

​ប្រភព​សម្មត្ថកិច្ច​នគ​របាល​ស្រុក​ព្រៃឈរ​បាន​ឲ​ដឹងថា នៅពេល​កើតហេតុ​ខាងលើរ ជនសង្ស័យ​ដៃដល់​ឈ្មោះ តិ​ល ចាន់ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​បក្សពួក រស់នៅ​ភូមិ​តាកែវ ឃុំ​គរ ស្រុក​ព្រៃឈរ បាន​យក​ឧបករណ៍​រឹង (​ដប​ស្រា​)​វាយ​ទៅលើរ​ជនរងគ្រោះ មានឈ្មោះ ឈុំ ថា​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​ក្រសាំង ឃុំ​ក្រូច ស្រុក​ព្រៃឈរ ចំ​ត្រចៀក​ខា​ស្តាំ​បណ្តាល​ឲ​បែកចេញ​ឈាម​។ ហើយ​ក្រោយ​កើតហេតុ​សម្មត្ថកិច្ច​នគ​របាល​ស្រុក​បាន​ចុះទៅ​ឃាត់ខ្លួន​ជនដៃដល់​បាន​ម្នាក់​ខាងលើរ​ចំណែក​បក្ស​ពួកគេ​ឯទៀត​បាន​រត់គេចខ្លួន​អស់​។​image(2)

​សម្មត្ថកិច្ច​ក៏បាន​បញ្ជាក់​ឲ​ដឹង​ដែរ​ថា ក្រុម​ជនដៃដល់​ខាងលើ​កន្លងមក​ឲ​តែមាន​កម្មវិធី ជប់លាង រៀបការ បុ​ណ្ប​ទាន រាំរែក សំដែង​សិ​ល្បះ​នៅក្នុង​ភូមិ​-​ស្រុក​តែងតែ​ដើរ​អុកឡុក​វាយ​កាប់​ចាក់​គេឯង ចង់​និយាយថា​ពួកគេ​គឺជា​ក្រុមបងធំ​បងតូច​ក្នុងភូមិ​។​image(1)

​សម្មត្ថកិច្ច​បញ្ជាក់​ឲ​ដឹង​ទៀតថា ករណីនេះ ជនដៃដល់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​ចំណែក​បក្សពួក​របស់គេ​កំពុង​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​ផងដែរ​៕