​ទុស្សេ​ខ្សែរ​ភ្លើង​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​២​ផ្ទះ​និង​សរុប​ខូចខាត​ជា​ប្រា​ក់រាប់​មឺ​ុ​ន​ដុល្លា​នៅ​ស្រុក​មេមត់​

0

 

​ខេត្ត​ត្បូងឃ្មុំ​: ផ្ទះ​ប្រជាពលរដ្ឋ​២​ម្ចាស់​ស្មើ​និង​២​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ទាំងស្រុង​នៅ​ស្រុក​មេមត់​និង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​សរុប​ជា​ប្រាក់​អស់​រាប់សិប​មឺ​ុ​ន​ដុល្លា​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០,០០​នាទី​ព្រឹក​ថ្ងៃទី​៣ ខែ​គុ​ម្ភះ ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​ត្រពាំង​រាំង ឃុំ​-​ស្រក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​image(7)

​អធិការនគរបាល​ស្រុក​មេមត់ លោក ប៉េង អេង​ហាក់ បាន​ឲ​ដឹងថា អគ្គីភ័យ​នេះ​បាន​ឆេះ​អស់​ចំនួន​២​ផ្ទះ​ស្មើ​២​ម្ចាស់​​ដែលមាន​ម្ចាស់ផ្ទះ​ទី​១​ឈ្មោះ សូ​យ វណ្ណា ភេទ​ប្រុស អាយុ​38​ឆ្នាំ ម្ចាស់​ទី​២ ឈ្មោះ គល់ ព្រិច ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ហើយ​សរុប​ការខូចខាត ឆេះ​អស់​ផ្ទះ​ទំហំ ៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ដូចគ្នា ប្រាក់​១​លាន​ហាសិប​មុ​ឺ​ន​រៀល ស្រូវ​ចំនួន ១១៥​បេ​ស្មើរ​៥១៧៥​គីឡូក្រាម ម៉ូតូ​ម៉ាក ដេ​ហាស់​ចំនួន ២​គ្រឿង មាស​ចំនួន ២​ជី ផ្លាកដៃ​ផ្លាក​ទីន​តំលៃ ៤៥​មុ​ឺ​ន​រៀល ១​ខ្សែ ឈើរ​ក្តារ​ចំនួន ៤​គីប សរសរ​ឈើ​ចំនួន​២០​ដើម សំរាប់​ទុក​សាង​សង់ផ្ទះ​។​image(6)

​លោក​អធិការ​បាន​ឲ​ដឹង​បន្ថែមថា ពេល​កើតហេតុ​ក៏មាន​វត្តមាន​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​ផងដែរ​។​image(3) image(2)

​លោក​អធិការ​ក៏បាន​បញ្ជាក់ដែរថា មូលហេតុ ដែល​បណ្តាល​ឲ​មាន​ករណី​ឆាបឆេះ​ផ្ទះ​ខាងលើ​មក​ទុស្សេ​ចរន្តអគ្គិសនី ។​លោក​អធិការ​ក៏បាន​ឲ​ដឹង​ដែរ​ថា​ក្រោយ​កើតហេតុ​គេ​ឃើញ​អាជ្ញាធរ​ស្រុក កាកបាតក្រហម​ស្រុក​ចុះទៅ​ដល់ផ្ទះ​ជនរងគ្រោះ​ដើម្បី​ជួយឧបត្ថម្ភ​សំភារ​និង​គ្រឿងឧបភោគ​បរិភោគ​ជា​ជំ​ហ៊ាន​បឋម​ផងដែរ​៕image(1)