​រថយន្ត​ដឹក​ដែក​ក្រុមហ៊ុន​អូដ​បើក​បុក​ម៉ូតូ​សេ​១២៥​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បែកក្បាល​ស្លាប់​

0

​ភ្នំពេញ​៖​ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់ បាន​ដាច់ខ្យល់​ស្លាប់​ភា្ល​មៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អ​ណោ​យ​អធម ដោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ដែក​ក្រុមហ៊ុន អូដ បើក​បុក​ម៉ូតូ​សេ​១២៥ កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ​លេខ​២១៧ ខាងជើង​រង្វង់​មូល​ដីក្រហម ស្ថិត​ក្នុងភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​IMG-20150203-WA0009
​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​រវាង​រថយន្ត ម៉ាក FUSO ពណ៍​ស្លា​ទុំ ពាក់​ផ្លាកលេខ ភ្នំពេញ 5A-0176 ជា​របស់​ក្រុមហ៊ុន ជីប ម៉ុង អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ពោលគឺ​ក្រោយពី​បង្កហេតុ បាន​បើកទ្វា​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ។IMG-20150203-WA0007

រថយន្ត​ខាងលើ​បើក​បុក ម៉ូតូ ម៉ាក សេ​១២៥ ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1CG-6882 បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ឈ្មោះ ប៊ី សុផល អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែកស្លែង ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បែកក្បាល​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។​
​សមត្ថកិច្ច​ប្រាប់​បន្ត​ឲ្យ​ដឹងថា ក្រោយពី​ធ្វើការ​វាស់វែង រថយន្ត​បង្កហេតុ និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​នាំយកទៅ​ថែរក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិវិធី​។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​។​IMG-20150203-WA0008
​សាក្សី​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពួកគាត់​បានឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង ឌុប​ផ្សិតចំបើង និង​សត្វ​មាន់​ពីរ​បី​ក្បាល ធ្វើដំណើរ​ចេញពី​ស្រុកកំណើត ដើម្បី​យកមក​លក់​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២១៧ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ មិនដឹង​ជា​យ៉ាងម៉េច​នោះទេ ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​ដែក ក្រុមហ៊ុន អូដ (​ជីប ម៉ុង ) បើកបរ​មកពី​ខាងក្រោយ​បុក​ចំ​ពេញទំហឹង​តែម្តង បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ គួរ​ឲ្យ​អាណិតអាសូ​រ្យ​។IMG-20150203-WA0002
​សាក្សី​ប្រាប់​បន្តទៀតថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​កម្លាំង​នគរបាល​ជំនាញ​ចរាចរ​ខណ្ឌដង្កោ និង​កម្លាំង​នគរបាល​ចរាចរជើងគោក​រាជធានី​ភ្នំពេញ ចុះមក​ពិនិត្យ​ដល់​កន្លែងកើតហេតុ ភ្លាមៗ​ផងដែរ ដោយ​ធ្វើការ​វាស់វែង ព្រមទាំង​នាំយក​មធ្យោបាយ​ទាំង​២​គ្រឿង ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់​។​IMG-20150203-WA0004
​ពាក់ព័ន្ធ​ទៅនឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ នគរបាល​ជំនាញ​ចរាចរ​ខណ្ឌដង្កោ​ប្រាប់​ឲ្យ​ដឹងថា បង្កឡើង​ដោយសារតែ​ភាគី​ខាង​រថយន្ត​មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់ខ្លួន ទើប​បណ្តាល​ឲ្យ​គៀរ​ម៉ូតូ និង​កិន​ចំក្បាល​ជនរងគ្រោះ​ផ្ទុះ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អ​ណោ​ច​អធម​បែបនេះ​៕IMG-20150203-WA0005