ខេត្តស្ទឹងត្រែងៈកាលពីវេលាម៉ោង១១និង៣៤នាទីថ្ងៃទី២កម្ភៈ២០១៥កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែងរួមសហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកសៀមប៉ាងបានរឹបអូសកាវបិតស្លាកសញ្ញា៥០២ដែលគេសង្ស័យថាជាប្រភេទកាវនាំចូលក្លែងក្លាយនិងរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនកាវ៥០២ស្របច្បាប់នៅកម្ពុជា។
រំលឹកថានេះជាលើទីពីរហើយដែលកម្លាំងកងរាជអាវុធហត្ថបានធ្វើការបង្ក្រាបនិងរឹបអូសផលិតផលនាំចូលរំលោកលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនវៃយ៍ ជូ ចំកាត់
គួរបញ្ជាក់ថាក្រុមហ៊ុនវៃយ៍ ជូ ចំកាត់ ជាក្រុមហ៊ុនផលិតកាវ៥០២ដែលមានសិប្បកម្មនិងទីតាំងនៅព្រះរាជាណាចក្រកម្ពុជាព្រមទាំងបានចុះបញ្ជីម៉ាកត្រឹមត្រូវតាមច្បាប់នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មដែលបានថំណើរការអាជីវកម្មជាង២០ឆ្នាំមកហើយ។ប៉ុន្តែបច្ចុប្បន្ននេះមានជនខិលខូចមួយចំនួនបានក្លែងបន្លំកែច្នៃធ្វើឲ្យបាត់គុណភាពនិងជាពិសេសគឺមានការនាំចេញពីប្រទេសវៀតណាមចូលមកព្រះរាជាណាចក្រកម្ពុជាតាមបណ្តា ច្រករបៀង
ជាច្រើន មកចែកចាយនិងចរាចណ៍យ៉ាងអនាធិបតេយ្យដោយក្រោមរូបភាពនិមិត្តសញ្ញាផ្សេង ដែលបង្ករឲ្យសាធារណៈជនមានការភ័ន្តច្រឡំ ហើយបានរំលោភបំពានដល់សិទ្ធិស្របច្បាប់នៃនិមិត្តសញ្ញាណរបស់ក្រុមហ៊ុន ។និងដោយមានបណ្តឹងពីដំណាងក្រុមហ៊ុនផ្តាច់មុខកាវ៥០២ព្រមទាំងទទួលបញ្ជាពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងរាជាអាវុធហត្ថលើផ្ទៃប្រទេសដាក់បទបញ្ជាដល់
មេបញ្ជាការកងរាជអាវុធហត្ថរាជេធានី-ខេត្តចាត់តាំងមន្ត្រី ជំនាញតាមបណ្តាគោលដៅធ្វើការស្រាវជ្រាវស៊ើបអង្កេតរាល់ការផលិត នាំចូល ចរាចណ៍ និងចែកចាយនូវទំនិញកាវ៥០២។
កម្លាំងកងរាជអាវុធហត្ថស្ទឹងត្រែងតែងមានការតាមដានរាលសកម្មភាពក្រុមអ្នកចែកចាយផលិតផលផ្សេងដែលជាផលិតផលសង្ស័យថារំលោភលើកម្មសិទ្ធិបញ្ជារបស់ក្រុមហ៊ុនដើមរហូតនៅថ្ងៃទី២កុម្ភៈ២០១៥នេះកម្លាំងអាវុធហត្ថបានឃាត់រថយន្តសាំងយ៉ុងមួយគ្រឿងមានបុគ្គលិកចែកចាយផលិតផលពីរនាក់នៅទីរួមស្រុកសៀមប៉ាងនិងដកហូតបានកាវ៥០២ដែលសង្ស័យថាជាកាវក្លែងក្លាយមកធ្វើការផ្ទៀងផ្ទាត់ជាមួយផលិតផលពិតដែលមានការចូលរួមពីដំណាងក្រុមហ៊ុនវៃយ៍ ជូ ចំកាត់ ព្រមទាំងព្រះរាជអាជ្ញារងផងដែរ។
ជាក់ស្តែងកាវដែលត្រូវរឹបអូសមានចំនួន៣កេះធំក្នុងមួយកេះធំមាន៦០ប្រអប់ធំក្នុងមួយប្រអប់ធំមាន៥០ដបតូចសរុមទាំងអស់មានចំនួន៣ពាន់ដបតូច ដែលជាប្រភេទកាវមានស្លាកសញ្ញារូបដំរីលើកប្រម៉ោយ។បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថកំពុងកសាងសំណុំរឿងតាមនីតិវិធី៕


































