ព្រៈវិហារ ជនសង្ស័យ៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្តព្រៈវិហារ ដឹកនាំដោយ លោកវិរៈសេនិយ៍ត្រី ជូ ប៊ុនសុង នាយរងសេនាធិការប្រចាំទឹសស្រអែម ស្រាវជ្រាវចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៤ពីបទលួចគោអ្នកស្រុកយកទៅកាប់លក់។
ជនជាប់សង្ស័យទី១ មានឈ្មោះអឿង អៀង ភេទប្រុស អាយុ៤៦ឆ្នាំ ជនសង្ស័យទី២ មានឈ្មោះអៀង អត ភេទប្រុស អាយុ៣៥ឆ្នាំ ជនសង្ស័យទី៣ មានឈ្មោះឆូ គន ភេទប្រុស អាយុ៣០ឆ្នាំ ជនសង្ស័យទាំង៣មានទីលំនៅ នៅភូមិជាមួយគ្នា ភូមិស្រអែមខាងត្បូង ឃុំស្រ អែម ស្រុកជាំក្សាន្ត ខេត្តព្រៈវិហារ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឆ្លើយប្រាប់សមត្ថកិច្ចថា ពួកខ្លួន ពិតជាបានធ្វើសកម្មភាពលួចគោអ្នកស្រុកនៅភូមិជាមួយគ្នា យកទៅកាប់យកសាច់លក់ពិត ប្រាកដមែន។ លោកវិរៈសេនិយ៍ត្រី ជូ ប៊ុនសុង បានអោយដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹង ពីម្ចាស់គោ ឯក ឧត្តម ឧត្តមសេនិយ៍ កង សៅគុណ មេបញ្ជាការកងរាជអាវុអហត្ថខេត្តព្រៈ វិហារ
បានចេញបញ្ជា នឹងចង្អុលបង្ហាញ អោយដឹកនាំអាវុធហត្ថមួយក្រុមចុះស្រាវជ្រាវរក មុខសញ្ញា ការស្រាវជ្រាវរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី១៨ខែមិនា ដល់ថ្ងៃ២០មិនា កងរាជ អាវុអហត្ថបានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ នឹងក៍សាងសំណុំរឿងបញ្ជួនទៅទី បញ្ជាការនៅថ្ងៃទី២១ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់។