សមត្ថកិច្ច​ចម្រុះ​រួមមាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ក្រសួង កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ

0

​រតនគិរីៈ  នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៥​នេះ​បាន​ចុះបង្ក្រាប​រោង​សិប្បកម្ម​មួយកន្លែង​ស្ថិតក្នុង​ភូមិ​១ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។ ប្រតិបត្តិការ​ចុះបង្ក្រាប​រោង​សិប្បកម្ម​នេះដែរ​ដឹកនាំ​ដោយ​លោក​ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្តរតនគិរី​។​ ​សាក្សី​ដែលមាន​លំនៅដ្ឋាន​ក្បែរ​រោង​សិប្ប​កម្មនេះ​ប្រាប់​ឲ្យ​ដឹងថា កន្លែង​បើក​ធ្វើ​អាជីវ​កម្មនេះ​មាន​រយៈពេល​ប្រមាណ​ជិត​មួយឆ្នាំ​មកហើយ ដោយ​ទទួល​ស៊ីឈ្នួល​កែច្នៃ​ឈើ​ធ្វើ​គ្រឿង​សង្ហា​រឹម​និង​ថូផ្កា ដែល ភាគច្រើន​ជា​ឈើ​របស់​មន្ត្រី​ថ្នាក់​ធំៗ​ក្នុង​ខេត្តរតនគិរី ហើយ​ម្ចាស់​រោង​សិប្បកម្ម​នេះ​មានឈ្មោះ​ចាន់ ណេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​។z5
​ ​បើតាម​សមត្ថកិច្ច​ដែល​ចុះ​ប្រតិបត្តិការ​ប្រាប់​ឲ្យ​ដឹងថា រោង​សិប្ប​កម្មនេះ​បើក​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ​ដូចជា​ដំឡើង​ម៉ាស៊ីន​តាប ម៉ា​ស៊ី​ឈូស ម៉ា​ស៊ី​ជ្រៀក (​គ្មាន​ច្បាប់​អនុញ្ញាតិ​ពី​រដ្ឋបាល​ព្រៃឈើ​)​។ ក្នុង​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​ចម្រុះ រឹបអូស​ឧ​បករ​កែច្នៃ​ឈើ និង​ឈើ​ប្រភេទ ត្រ​សេក ច្រេះ ខ្វាវ សុ​ក្រំ ធ្នង់​ជាដើម ដែលមាន​មុខកាត់​ធំៗ ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ចែង​តាមច្បាប់​។z4

ជាមួយគ្នានេះដែរ​ពលរ​ដ្ឋ​ដែលមាន​លំនៅដ្ឋាន​នៅក្បែរ​រោង​សិប្បកម្ម​ខាងលើ​បានធ្វើការ​រិះគន់​ចំពោះ​សមត្ថកិច្ច​មួយចំនួន​ចាប់តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​ក្រសួង ថា​បាន​យកលុយ​ប្រចាំខែ​ប្រចាំឆ្នាំ ជា​ថ្នូរ​បើក​រោង​សិប្បកម្ម​ខាងលើនេះ តែ​បែរជា​មក​បង្ក្រាប​ទៅវិញ ហើយ​ក៏មាន​សិប្បកម្ម​ធំៗ​មួយចំនួន​ដែល​សមត្ថកិច្ច​មិន​ចុះ​ចាប់​នោះ មានដូចជា​សិប្បកម្ម​ជាច្រើន​ដែល​ជនជាតិ​វៀតណាម​ជា​អ្នកគ្រប់គ្រង ហើយ​ក្រុម​ជំនាញ​ទាំងនោះ​មិនដែល​ចុះបង្ក្រាប​ឡើយ​នៅ​ខេត្តរតនគិរី​នេះ​។ គួរបញ្ជាក់​ផងដែរ​ថា​សង្ហា​រឹម​ដែល​លក់​តាម​ផ្ទះ​នៅក្នុង​ខេត្ត​ក៏មាន​រោង​សិប្បកម្ម​នៅ​ពីក្រោយ​ធំៗ​ផងដែរ សូម​មន្ត្រី​ជំនាញ​មើល​ផង​។​z2
​ទាក់ទិន​ទៅ​និង​ការចោទប្រកាន់​ពី​សំណាក់​ពី​ប្រជាពលរដ្ឋ​ថា​សមត្ថកិច្ច​ទារលុយ​ប្រចាំខែ​ប្រចាំឆ្នាំ​ទាំងនេះ មិនអាច​សុំ​ការបំភ្លឺ​ពី​សមត្ថកិច្ច​ក្នុង​ខេត្ត​ណាមួយ​បានទេ​នៅ​ព្រឹក​នេះ ហើយ​សមត្ថកិច្ច​ទាំងនោះ​ពេល​ចុះ​ចាប់​ឈើ ឫ​ចុះ​ចាប់​សិប្បកម្ម​កែច្នៃ​ផ្សេងៗ​ក្នុង​ខេត្ត​ម្តង​មន្ត្រី​ទាំងនោះ​មិនដែល​ទំនាក់ទំនង​មក​អ្នកការ​សែត និង​ទូរទស្សន៍​ទេ ហើយ​ពេល​អ្នក​សារពត៌មាន​ដឹង​ហាក់បីដូចជា​មិន​ចង់អោយ​ថត ឫ​ធ្វើការ​ផ្សព្វផ្សាយ​ឡើយ​៕​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​z1