​-​ពួក​ឧទ្ទាម​ជ្រុលនិយម​បូ​គោ​ហា​រ៉ា​ប្រមាណ ៥០០ នាក់​បាន​ត្រូវ​សម្លាប់ នា​អំឡុង ហេតុ​ការប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា​នៅ​ភាគ​ខាងជើង​ប្រទេស​នី​ហ្សេ​រី​យ៉ា​

0

​ប្រភពពី​មន្ត្រី និង​កងកម្លាំង សន្តិសុខ​នី​ហ្សេ​រី​យ៉ា បាន​ប្រាប់​ស៊ិន​ហួ នៅ​ថ្ងៃ​ចន្ទ ទី​០២​ថា កងកម្លាំង សន្តិសុខ​របស់ ប្រទេស នី​ហ្សេ​រី​យ៉ា បានសម្លាប់​ក្រុម​ឧទ្ទាម បូ​កូ​ហា​រាំ យ៉ាងហោចណាស់​អស់ ៥០០​នាក់ នៅក្នុង​ការ​វាយ ប្រហារ​រុញច្រាន​គ្នា កាលពី​ថ្ងៃអាទិត្យ ស្ថិតនៅ​ភាគ​ឦសាន នៃ​ទីក្រុង ម៉ៃ​ឌូ​ហ្គូ​រី​។​4
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​នៅ​រាត្រី​ថ្ងៃ​ចន្ទ ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង ដោយ​ផ្អែក​តាម​ការិយាល័យ​កណ្តាល​ផ្នែក​ការពារជាតិ​នី​ហ្សេ​រី​យ៉ា នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការវាយប្រហារ​គ្នា​នោះ បានកើត​ឡើង​កាលពី​ថ្ងៃអាទិត្យ ដែល​នោះ​គឺជា​ការវាយប្រហារ​យ៉ាង​ឆាប់រហ័ស​មួយ​។​2
​សេចក្តីថ្លែងការណ៍​នោះ​បន្តថា ក្រុម​ឧទ្ទាម​បាន​ទទួលរង​ការឈឺចាប់ ដោយមាន​អ្នកស្លាប់ និង​របួស​ជាច្រើន​នាក់ ហើយ​ស្ថានការណ៍​ពេលនេះ​គឺ​ស្ងប់ស្ងាត់ ខណៈ​ប្រតិបត្តិ​បោសសម្អាត​តំបន់​ប៉ះពាល់ កំពុង​បន្ត​នៅឡើយ​។​1
​ជាមួយគ្នា​នោះដែរ មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្តិសុខ បាន​ប្រាប់​ស៊ិន​ហួ​ថា សមាជិក​ឧទ្ទាម បូ​កូ​ហា​រាំ យ៉ាងហោចណាស់ ៥០០​នាក់ បាន​ស្លាប់ នៅក្នុង​ការប្រយុទ្ធ​គ្នា​នោះ​។ មន្ត្រី​រូបនោះ​បន្តថា ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាច្រើន ត្រូវបាន​គេ​បង្កើតឡើង ដើម្បី​ធ្វើ​ឲ្យ​ប្រាកដប្រជា​ផ្នែក​សន្តិភាព និង​សន្តិសុខ នៅ​ទីក្រុង ម៉ៃ​ឌូ​ហ្គូ​រី​៕