អតីត​នាយក​គ្រប់គ្រង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ត្រូវបាន​វិនិច្ឆ័យ​ទោស នៅក្នុង​ប្រទេស​បារាំង​នា​សប្តាហ៍​នេះ​

0

​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia ផ្សព្វផ្សាយ​នៅ​ថ្ងៃ ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៥​ថា លោក​ Dominique Strauss-Kahn ​អតីត​នាយក​គ្រប់គ្រង មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​ត្រូវបាន​កាត់ទោស នៅ​ទីក្រុង បារី​ស ប្រទេស បា​រាំំ​ង បន្ទាប់ពី​រូបលោក​បាន​ចោទប្រកាន់ ពីបទ​រួមភេទ​ជាមួយ​ស្ត្រី រួមការ​ងារ​ម្នាក់​នៅក្នុង​សណ្ឋាគារ មួយនា​ទីក្រុង ញ៉ូ​វ​យ៉​ក សហរដ្ឋ​អាម៉េរិក ។​4
​លោក​ Dominique Strauss-Kahn ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​បុគ្គល​ម្នាក់​ដែលមាន​ស្នាដៃ​ដឹកនាំ​មូល​ន​ធិ បានល្អ​ណាស់ តែ​អ្វីដែល​លោក​បាន​ប្រព្រឹត្ត​ខុស​នោះ គឺ​លោក​ត្រូវបាន​ចោទប្រកាន់ ពីបទ​លួច​រួមភេទ ជាមួយ​អ្នក បម្រើ​ការងារ ម្នាក់​នៅឯ​សណ្ឋាគារ មួយកន្លែង​នៅ​ក្រុង​ញ៉ូ​វ​យ៉​ក ហើយ​ជា​អ្នក​ដែល​ធ្លាប់​នាំ​ស្រីៗ ឲ្យ​បម្រើ​ដល់​អ្នក មានអំណាច និង​ទឹកប្រាក់​ប្រាក់​ផងដែរ ក្នុងនោះ​មានដូចជា​នៅ​ក្រុងប៉ារីស ប្រ៊ុ​ច​ស៊ែ​ល និង​រដ្ឋា​ធានី​វ៉ាស៊ីនតោន ។​3
​គួររំលឹកថា អស់​រយៈពេល​៤​ឆ្នាំ​មកហើយ ដែល​អតីត​នាយក​គ្រប់គ្រង​រូបនេះ​ត្រូវបាន​គេ​រកឃើញ ទោសកំហុស របស់លោក ហើយ​នៅ​ថ្ងៃ​ចន្ទ​នេះ តុលាការ​ក្រុងប៉ារីស បាន​នាំខ្លួន​មក​ធ្វើការ​កាត់ទោស​តែម្តង ។​2
​គេ​បានដឹងថា អតីត​នាយក​គ្រប់គ្រង​មូលនិធិ​ខាងលើ មាន​វ័យ​៦៥​ឆ្នាំ​ហើយ ហើយ​លោក​ត្រូវបាន​ចោទប្រកាន់​ទោស កំហុស​ដូច​រៀបរាប់​ខាងលើ​ដែល​បាន​ប្រព្រឹត្តឡើង នៅ​ក្រុងប៉ារីស​  ប្រ៊ុ​ច​ស៊ែ​ល និង​រដ្ឋា​ធានី​វ៉ាស៊ីនតោន ក្នុង​រឿង ផ្លូវភេទ​នោះ ។​1

​បន្ទាប់ពី​ជាប់​សង្ស័យថា​បាន​ប្រព្រឹត្ត​ទោសកំហុស​ទាក់ទិន នឹង​រឿង​ផ្លូវភេទ​នោះ ក្នុងអំឡុងពេល​០៦​ខែ លោក​ Dominique​កិត្តិនាម​របស់លោក​ត្រូវបាន​ស្រុតចុះ​យ៉ាងខ្លាំង​ដែល​ធ្លាប់តែ​មានឈ្មោះ​ល្បីល្បាញ និង​ជា​អ្នក ធ្វើការ​យ៉ាង​មមាញឹក​ម្រើ​ ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​មួយ​នេះ ។ លោក​ត្រូវបាន​ជាប់​ការ​សើ​ុ​ប​អង្កេត​យ៉ាង​តឹងរឹង ដែល ជាប់​ពាក់ព័ន្ធ​នឹង​ការ​រួមភេទ ដែលមាន​ភាគី​ជាច្រើន​ទៀត​ចូលរួម ៕