​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត ប្រារព្ធ​ពិធី​ក្រុង​ពាលី សាងសង់​អាគារ​បាញ់​កាំរស្មី ជម្ងឺ​មហា រីក​

0

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ – សូ​វៀត ( មន្ទី​ពេទ្យរុស្ស៊ី ) បាន​និមន្ត​ព្រះសង្ឃ​មក​អ​ញ្ចើ​ញ​ធ្វើ ពិធី​ក្រុង​ពាលី លើ​គម្រោង​សំណង់ អាគារ​ថ្មី ដែល​ត្រៀម​នឹង​បំពាក់​ម៉ាស៊ីន​កាំរស្មី​បាញ់ ជម្ងឺមហារីក ឬ ហៅថា LINAC TREATMENT ROOM ។ ពិធី​ខាងលើនេះ មានការ​ចូលរួម​ពី​សំណាក់​លោក​ងី ម៉េង ប្រធាន​ពេទ្យរ​ស្ស៊ី និង និង​ក្រុមគ្រូពេទ្យ ប្រុស​ស្រី​មួយចំនួន នៅក្នុង​បរិវេន នៃ​មន្ទីរ​រុស្សី ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​q6
​គម្រោង​អាគារ​ដែល​ត្រូវ​សាងសង់ឡើង​សម្រាប់​ត្រៀម​បំពាក់​ម៉ាស៊ីន​កាំរស្មី​បាញ់​ជ​ម្ញឺ​មហា រីក ដែលមាន​តម្លៃ​ជិត​១​លាន​ដុល្លារ​នោះ​  មាន​បណ្តោយ ១៣.០១​ម៉ែត្រ និង​ទទឹង ១១.៣២ ម៉ែត្រ , ចំណែក​ជញ្ជាំង​ដែល​ត្រូវ​សាងសង់​មាន​កម្រាស់ ១.០៣​ម៉ែត្រ ទៅដល់ ២.០២ ម៉ែត្រ ហើយ​រចនាបទ​នៃ​ការសាងសង់​អាគារ​គឺជា​លក្ខ​ណះ​ជា​អាគារ​ធម្មតា ។q4
​ប្រធាន​ផ្នែក​បច្ចេកទេស​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ – សូ​វៀត ក្នុង​គម្រោង​សាងសង់​អាគារ ខាងលើ បាន​ប្រាប់​កោះសន្តិភាព​អោយដឹងថា គម្រោង​សាង់សង់​អាគារ ដែល​ត្រៀម បំពាក់​ម៉ាស៊ីន​កាំរស្មី​បាញ់​ជម្ងឺមហារីក​ខាងលើ​មាន ទំហឹង​ទឹកប្រាក់​សរុប​ប្រមាណ ១​លាន​៤​សែន​ដុល្លារ ដែលជា​ថវិការ​របស់​ក្រសួងសុខាភិបាល​ផ្តល់អោយ មន្ទីរពេទ្យ មិត្តភាព​ខ្មែរ – សូ​វៀត ក្នុងការ​បំពាក់ ក៏ដូចជា​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប ក្នុង​ការជួយ សង្គ្រោះ និង​ព្យាបាល ដល់​q3

ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ជម្ងឺមហារីក​មួយចំនួន ដែលមាន ការពិបាក​ក្នុងការ​ព្យា បាល ឬ ត្រូវ​ចំណាយ​ពេលវេលា​ទៅ​ក្រៅប្រទេស​ជា ដើម​។ ហើយ​ម៉ាស៊ីន​កាំរស្មី​បាញ់ ជម្ងឺមហារីក​នេះ ដែរ គឺជា​ម៉ាស៊ីន​ទំនើប​ដំបូង​គេ​បំផុត សម្រាប់​ប្រទេស​កម្ពុជា ដែល បច្ចុប្បន្ន កំពុង​នោះ​ប្រទេស​ចិន ហើយ​នៅ​ត្រូវ​នាំចូល​ឆាប់ៗ នៅពេលដែល​អាគារ​សម្រាប់​បំពាក់ សាងសង់​រួច​រួល ។​
​ក្នុងនោះដែរ​ក៏មាន​ធ្វើ​ពិធីសូត្រមន្ត​រំដោះគ្រោះ​ឧ​ប​ទ្រុប​ចង្រៃ​អោយ​ជៀស​ចេញ​ឆ្ញា​យ និង ធ្វើ​ពិធី​ស្រោច​ទឹក​សុំ​សេចក្តីសុខ​ផងដែរ ៕q2 q1