ផ្ទុះធុងហ្កាស់​នៅ​ប៉ោយប៉ែត​រង​របួស​ធ្ង​ន់​ម្នាក់​

ខេត្ត​បន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ មាន​បុរស់​មេជាង នៅ​កន្លែង​កែច្នៃ ធុង​ហ្គាស់ ដ៏​ធំ​មួយ ចំណុច មុខ​វត្ត​ប៉ា​លិលេ​យ្យ ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា ម៉ោង​១១​និង​១៥​នាទី ព្រឹក​ថ្ងៃ​ទី​២១ ខែ​មិនា ឆ្នាំ​២០១៤​នៈ បាន​រងរបួស​ធ្ងន់​

ដាច់​ដៃ​ទាំង​សងខាង ខ​ណះ ផ្សារ​និង​កែច្នៃ​ធុង​ហ្គាស់ ខុស​បច្ចេកទេស ផ្ទុះ​ដូច​គ្រាប់បែក​។​
​ភ្លាមៗ​នោះ ជនរងគ្រោះ​ខ្ទាត សន្លប់​ស្តូកស្តឹង របួស​ធ្ងន់​ដេក​ក្នុង​ថ្លុកឈាម មួយសន្ទុះ ទើប​មាន​អ្នកស្រុក ហ៊ាន​ចូល​ទៅ​ជួយសង្គ្រោះ និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ បច្ចុប្បន្ន​សមត្ថកិច្ច មាន​កម្លាំង អ ហ និង​នគរបាល ក្រុង​ប៉ោយប៉ែត មេភូមិ ចៅសង្កាត់ បាន​ចុះ​អន្តរាគមន៍​និង ពិនិត្យ​កន្លែងកើតហេតុ ដើម្បី​បើក​ការ ស្រាវជ្រាវ ជុំវិញ​ការផ្ទុះ​នេះ​។​
​សាក្សី​ពី​ប្រជាពលរដ្ឋ រស់នៅ​ជិតខាង​កន្លែងកើតហេតុ បានឲ្យដឹងថា មុន​ដំបូង​គេ​បានឃើញ មេជាង​កែច្នៃ និង​ផ្សារ​ធុង​ហ្គាស់​ដ៏​ធំ​មួយ ដើម្បី​បំពាក់​រថយន្ត​ឲ្យ​ម៉ូយ នៅពេល​ផ្សារ​ជិត​ហើយ ស្រាប់តែ​ធុង​ហ្គាស់​នោះ បាន​ផ្ទុះ​ដូច​គ្រាប់បែក បណ្តាលឲ្យ​គាត់​របួស​ដាច់​ដៃ ដាច់​ជើង និង​របួសធ្ងន់ ពេញ​ខ្លួន​សន្លប់ ដេក​ក្នុង ថ្លុកឈាម​តែម្តង​។​
​លោក ហម ម៉ុត មេបញ្ជាការ អ ហ ក្រុង​ប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ នួន សា​នឿន ភេទ​ប្រុស កើត​ឆ្នាំ​១៩៧៩ បានបញ្ចប់​ជំនាញ​ជួសជុល​រថយន្ត ពី​សាលា​បច្ចេកទេស មួយ​នៅ រាជធានី ភ្នំពេញ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ ឃុំ​កើត ហេតុ​ខាងលើ មិនបាន​ជួសជុល​រថយន្ត​ទេ មក​ធ្វើជា​អ្នក​កែ​ច្នៃ ធុង​ហ្គាស់​បំពាក់​រថយន្ត​វិញ ទើប​ខុស​បច្ចេកទេស ផ្ទុះ​បណ្តាលឲ្យ​របួសធ្ងន់​តែ​ម្តង មក​ពេល​នេះ ក្រុម​គ្រូ ពេទ្យ​កំពុង ជួយ​សង្គ្រោះបន្ទាន់ ៕

DSCF9115 DSCF9116 DSCF9119 DSCF9120 DSCF9131 DSCF9133