កំពង់ឆ្នាំង៖ស្ត្រីមេម៉ាយម្នាក់បានស្លាប់ក្នុងពេលគាត់កំពុងដេកលក់ពេលយប់ ដោយសាររថយ ន្ត២គ្រឿងបុកគ្នាយ៉ាងសាហាវ ដាច់ទ្រុង ដាច់កាងរប៉ាត់រប៉ាយ ហើយរថយន្តបង្កបានជ្រុលចង្កូ
តមកបុកផ្ទះតៀមថ្មកាត់ដេររបស់ស្ត្រីរងគ្រោះសង់ផ្ទាល់ដីប៉ើងខ្ទេចអស់។ហេតុការណ៍នេះបានកើតឡើ ងនៅវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវជាត់លេខ៥ ចន្លោះគីឡូ ម៉ែត្រលេខ៦៦និង៧៦ ក្នុងភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច។
លោកនាយប៉ុស្តិនគរបាលរដ្ឋបាលសែបបានអោយដឹងថា៖ស្រី្តមេម៉ាយរងគ្រោះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមានឈ្មោះ ទាំ សារ៉ាត់ អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិស្វា
យប្រកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច នាងបានមកជួលតៀមកាត់ដេររបស់អ្នកស្រុកនៅចំ
ណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានអោយដឹងថា៖ក្នុងពេលកើតហេតុគេបានឮសូររថយន្តទាំង២បុកគ្នាលាន់ដូចគ្រាប់បែកផ្ទុះ នៅចំណុចកើហេតុគេឃើញរថយន្តម៉ាកហ្វ៊ុយស្សូពាក់ស្លាក់លេខ កំពង់ធំ3A-0220 ពណ៌សបើកបរពីជើងទៅត្បូងដាច់ទ្រុងនិងចង្អើរលើកាប៊ីននៅខាងស្តាំឆ្ងាយពីរថយន្តជាង១០ម៉ែត្រ ឯរថយន្តបានធ្លាក់ក្បាលពីលើថ្នល់នៅខាងឆ្វេងដៃ។ ចំណែកហ្វ៊ុយស្សូភ្លៅ៥ពាក់ស្លា កលេខ តាកែវ3A1024ពណ៌ប៉ៃតងឆ្នូតទឹកប្រាក់ បើកបរពីត្បូងទៅជើងបានដាច់កាង
រប៉ាយរប៉ា យនិងបុកផ្ទះតៀមថ្មកាត់ដេរសង់ផ្ទាល់ដី១ខ្នងប៉ើងខ្ទេចខ្ទីអស់ និងកិនស្ត្រីរងគ្រោះចំមួយកំណា ត់ខ្លួនខាងលើស្លាប់ ដែលរូបនាងកំពុងដេកក្នុងផ្ទះ ហើយរថយន្តបង្កធ្លាក់ស្រែចម្ងាយពីផ្ទះជនរគ្រោះជិត២០ម៉ែត្រ។ករណីបុកគ្នានេះអ្នកទៅមើលកន្លែងកើតហេតុនិយាយគ្រប់គ្នាថាពិតជាសាហាវណាស់ ក្រោយពេលកើហេតុរថយន្តទាំងឃ្លាតពីគ្នាជាង១០០ម៉ែត្រ ចំណែកអ្នកបើបបររថយន្តទាំង២បានរត់គេចខ្លួនបាត់ទាំងអស់គ្នា។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបានសន្និដ្ឋានអោយដឹងថា៖បណ្តាលមកពីការ
បើកបរលឿនពេកនៅផ្លូវបត់កោង ហើយអ្នកបើកបរទំនងជាបើកងោគផងទើបបង្កអោយមាន
គ្រោះថ្នាក់ធ្ងន់ធ្ងរនិងសាហាវបែបនេះ។ចំណែកអ្នកបើកបរនិងព្រូទាំង៤នាក់ក៏អាចរងរបួសផង
ដែលព្រោះកញ្ចក់និងកាប៊ីនរថយន្តទាំង២បែកនិងរួញដូចគ្នាខូចខាតធ្ងន់ធ្ងរ។
រថយន្តទាំង២ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ជួលរថយន្តស្ទូចដឹកយ
កមករក្សាទុកក្នុងស្នងការដ្ឋានខេត្ត និងបានវាស់វែងប្លង់កើតហេតុកសាងសំណុំរឿងតាមនិតិវិធី ដើម្បីទុកដោះស្រាយជាមួយភាគីទាំង៣តាមផ្លូវច្បាប់៕



































