ជិត​៩០​ភាគរយ​ទីក្រុង​ក្នុងប្រទេស​ចិន​មាន​បរិយាកាស​កខ្វក់

0


​ក្រសួង​ការពារ​បរិស្ថាន​ចិន កាលពី ថ្ងៃទី​២ កុម្ភៈ ២០១៥ បានប្រកាស​របាយ ការណ៍​ឱ្យឃើញថា ទីក្រុង​ធំៗ​នៅ​ទូទាំង ប្រទេស​ចិន​មាន​ប្រមាណ​ជិត​៩០​ភាគរយ​មាន​បរិយាកាស​កខ្វក់​ប៉ះពាល់​ដល់ សុខភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។​​តាម​គេហទំព័រ​របស់​ក្រសួង​ការពារ d4

បរិស្ថាន​ចិន​បានឱ្យដឹងថា មាន​ទីក្រុង​ចំនួន ៨​ក្នុងចំណោម​៧៤​ទីក្រុង​ទូទាំងប្រទេស ចិន​មាន​គ្រប់លក្ខណៈ​ជាទី​ក្រុង​ដែលមាន បរិយាកាស​ស្រស់ស្អាត​តាម​លក្ខខណ្ឌ របស់​អង្គការសហប្រជាជាតិ ។​​ទោះបី​មានការ​ប្រយុទ្ធប្រឆាំង​ការ បញ្ចេញ​ជាតិពុល​ចូលក្នុង​បរិយាកាស កាលពី​ឆ្នាំ​២០១៣ ប៉ុន្ដែ​នៅក្នុង​ឆ្នាំ​២០១៤ នៅមាន​ទី​ក្រុម​ជិត​ដល់​៩០​ភាគរយ​ស្ថិត​ក្នុងចំណោម​ទីក្រុង​មាន​បរិយាកាស កខ្វក់ ដដែល ។ ក្នុងចំណោម​១០​ទីក្រុង​ដែល បំពុលបរិយាកាស​ខ្លាំងជាងគេ​បំផុត គឺ ទីក្រុង​ឧស្សាហកម្ម​ហូ​បេ​យ រួមទាំង​ទីក្រុង ប៉េកាំង​ផងដែរ ។ ទីក្រុង​ហូ​បេ​យ​ជាទី​ក្រុង ដែល​នាំមុខ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការ បំពុលបរិយាកាស ប៉ុន្ដែ​ទីក្រុង​នេះ​កំពុង ប្រឈម​នឹង​បរិយាកាស​អាប់អួរ​ខ្លាំង​ជាង គេ​បំផុត​ដោយសារតែ​មិនទាន់រ​កថា​ម ពល​ណាមួយ​ផ្សេង​មក​ជំនួស​ថាមពល ដែល​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​។​

d3
​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ ចិន​បាន ប្រកាស​សន្ធិសញ្ញា​កាត់បន្ថយ​ការបញ្ចេញ ឧស្ម័ន​កាបូ​និ​ច ក៏ដូចជា​យុទ្ធនាការ​កាត់ បន្ថយ​ឧស្ម័ន​ពុល​ដល់​ឆ្នាំ​២០២០ ។ យុទ្ធ នា​ការ​នោះ​នឹង​ចាប់ផ្ដើម​អនុវត្ដ​នៅ​ខែ កក្កដា ឆ្នាំ​២០១៥ នេះ ។​កន្លងមក​នៅក្នុង​ដំណើរ​ទស្សនកិច្ច របស់​ប្រធានាធិបតី​លោក អូ​បា​ម៉ា ទៅ កាន់​ប្រទេស​ចិន អាមេរិក​និង​ចិន​ក៏បាន ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការបំពុល​បរិ​យា កាស ដោយ​ធ្វើយ៉ាងណា​កាត់បន្ថយ​ការ បញ្ចេញ​ជាតិពុល​តិចតួច​បំផុត​ចូលក្នុងd2

បរិយាកាស ។​​ក្រុម​អ្នកឯកទេស​បានបញ្ជាក់​ថា ការ បញ្ចេញ​ជាតិពុល​ចូលក្នុង​បរិយាកាស ដោយ​ធ្វើឱ្យ​អាកាសធាតុ​ក្នុង​ពិភពលោក ប្រែប្រួល​ខុស​ប្រក្រតី គ្រោះមហន្ដរាយ ធម្មជាតិ ជាច្រើន​បានកើត​ឡើង​នៅ​គ្រប់ ទិស​ទី បំផ្លាញ​ទ្រព្យសម្បត្ដិ​និង​អាយុជីវិត ពលរដ្ឋ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ ប្រសិនបើ​សហគមន៍​មិនមាន​វិធានការ ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​ឱ្យ បាន​ប្រសើរ​ទេនោះ​អនាគត​ដ៏​ខ្លី​ខាងមុខ មនុស្សជាតិ​នឹង​ប្រឈម​នឹង​មហន្ដរាយ ជាច្រើន​មិនអាច​គេចផុត​ឡើយ ៕

d1
– See more at: http://www.nokorwatnews.com/detailnews.php?newsid=50040&mnu=2&cid=5#sthash.s9v2XXfR.dpuf