រដ្ឋាភិបាល ទីក្រុងប៉េកាំងប្រតិកម្ម ចំពោះទីក្រុងវ៉ាស៊ីនតោនដែលមាន ទំនាក់ទំនងជិតស្និទ្ធជាមួយសម្ដេចសង្ឃ ទីបេ ដាឡៃឡាម៉ា ហើយជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន ។ កាលពី ថ្ងៃទី២ កុម្ភៈ ២០១៥ ចិន បានប្រកាស ប្រឆាំងអាមេរិកនៅពេលដឹងថា អាមេរិក បាន
គាំទ្រដោយបើកចំហរដល់សម្ដេចសង្ឃដាឡៃឡាម៉ា ដែលគង់នៅរសាត់ អណ្ដែងនៅលើពិភពលោក ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុងលី បានបញ្ជាក់ថា “ចិន ប្រឆាំងយ៉ាងដាច់អហង្ការដល់ប្រទេស ណាមួយរដ្ឋាភិបាលណាមួយដែលប្រើ ប្រាស់បញ្ហាទីបេ សម្រាប់ជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។ ចិនក៏បានប្រឆាំងដល់មេដឹកនាំប្រទេស ណាដែលទទួលស្វាគមន៍សម្ដេចសង្ឃ ដាឡៃឡាម៉ា” ។
ប្រតិកម្មខាងលើរបស់រដ្ឋាភិបាល ចិននៅពេលដែលទទួលបានព័ត៌មានថា ប្រធានាធិបតីសហរដ្ឋអាមេរិកមាន គម្រោងជួបពិភាក្សានិងមានចង្ហាន់ពេល ព្រឹកប្រគេនសម្ដេចសង្ឃដាឡៃឡាម៉ា នៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១៥ នៅទីក្រុង វ៉ាស៊ីនតោន ។ នៅក្នុងជំនួបនោះលោក អូបាម៉ា នឹងលើកឡើងពីសិទ្ធិសេរីភាព ជំនឿសាសនានៅក្នុងប្រទេសមួយ ។
នៅ ក្នុងវេទិការស្ដីពីសេរីភាពជំនឿ សាសនាធ្វើឡើងជាប្រចាំឆ្នាំនៅក្នុង សណ្ឋាគារវ៉ាស៊ីនតោហៀលតុនដោយ មានការចូលរួមពីប្រមុខដឹកនាំសាសនា រាប់រយនាក់មកពីជុំវិញពិភពលោក ដោយមានទាំងប្រមុខកាទូត បណ្ដា ប្រទេសដែលអាមេរិកចូលរួមផងដែរ។ ប៉ុន្ដែនេះជាលើកទី១ហើយ ដែលសម្ដេច សង្ឃដាឡៃឡាម៉ាបានចូលរួមព្រឹត្ដការណ៍ ដ៏សំខាន់មួយនេះ ហើយក៏ជាលើកទី១ ដែលសម្ដេចសង្ឃដាឡៃឡាម៉ា និងលោក អូបាម៉ា បង្ហាញវត្ដមានចំពោះមហាជនព្រមគ្នា ។
កាលពី ពេលកន្លងមកប្រធានាធិបតី អូបាម៉ា បានទទួលស្វាគមន៍សម្ដេចសង្ឃ ដាឡៃឡាម៉ា ប៉ុន្ដែមិនទាន់ទទួលស្វាគមន៍ នៅក្នុងសាលពិសេសសម្រាប់មេដឹកនាំ ជុំវិញពិភពលោក ។ នៅក្នុងជំនួប៣ លើកកន្លងមកចិនបានបង្ហាញការខឹង សម្បាយ៉ាងខ្លាំងដោយចាត់ទុកថាសកម្ម ភាពទាំងនោះប៉ះពាល់យ៉ាងខ្លាំងដល់ ទំនាក់ទំនងការបរទេសរវាងចិននឹងអាមេរិក ។
ក្នុង ពេលជាមួយគ្នានេះដែរបញ្ហា ជម្លោះជាមួយសម្ដេចសង្ឃដាឡៃឡាម៉ា របស់ប្រធានាធិបតីអាមេរិកមិនមែន ជាវិវាទតែមួយគត់រវាងចិននិងអាមេរិក នោះឡើយ ។ បច្ចុប្បន្នការធ្វើមហាបាតុ កម្មនៅហុងកុងបានផ្ទុះឡើងសារជាថ្មី ទាមទារប្រជាធិបតីពេញលេញនៅទីនេះ។
វិបត្ដិ នៅកោះហុងកុងក៏ជាចំណុច ដែលធ្វើវិវាទចិននិងអាមេរិកតានតឹង ខ្លាំងឡើងដោយសារតែ អាមេរិកបាន ប្រកាសគាំទ្រដល់ក្រុមនិស្សិតបដិវត្ដ ហុងកុងដោយក្រោកឈរឡើងទាមទារ ឱ្យរដ្ឋាភិបាលក្រុងប៉េកាំងគោរពឆន្ទៈ របស់ពលរដ្ឋ ។ ចិនបានចាត់ទុកថា អាមេរិកកំពុងតែលុកដៃចូលក្នុងវិបត្ដិ ផ្ទៃក្នុងរបស់ចិនកាន់តែជ្រៅទៅៗក្នុង នោះមានទាំងកោះតៃវ៉ាន់ ទីបេ ស៊ីនជាំង ហើយពេលនេះគឺកោះហុងកុង៕