នៅព្រឹកថ្ងៃអង្គារ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ មានករណី ផ្ទុះឆេះផ្សារ ទំនើបមួយ កន្លែងក្នុង ទីក្រុង Perth នាភាគខាងលិច ប្រទេស អូស្ត្រាលី បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង រងរបួស ០៣ នាក់ផ្សេងទៀត ។ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃដដែលនេះ ដោយផ្អែក
តាមប៉ូលីស នៅកន្លែងកើតហេតុបាននិយាយថា ករណីឆេះនេះ កើតឡើង នៅម៉ោង ៩ និង ៣០ នាទីព្រឹក (ម៉ោងក្នុងតំបន់) ដោយសារតែ ទុស្សេរខ្សែភ្លើង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និង មនុស្ស ០៣ នាក់ត្រូវភ្លើងឆេះយ៉ាងទម្ងន់។សាក្សីបានឲ្យដឹងថា រូបគេបានឃើញមនុស្ស ០៤ នាក់ ដែលត្រូវភ្លើងឆេះ រត់ចេញមកតាមទ្វារ ផ្សារទំនើប ស្រែកហៅឲ្យគេ ជួយ។ អ្នកសារព័ត៌មាន Channel Nine លោក Oliver Peterson បាននិយាយថា ឧប្បត្តិហេតុនេះកើតឡើងនៅតំបន់ Woolworths ក្បែរផ្លូវ Russell។លោកបន្តថា «ក្រុមសមត្ថកិច្ចបានហាមឃាត់ប្រជាជន នៅម្តុំចំណតឡាន ដោយរក្សាពួកគេ ឲ្យនៅឆ្ងាយ ពី ១០ទៅ ១៥ ម៉ែត ពីកន្លែងកើតហេតុ»៕