ម៉ូតូ​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​២​នាក់​

0


​ភ្នំពេញ​៖ បុរស​ជនជាតិ​បរ​ទេ​ម្នាក់ បាន​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវបាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ធន់​ធំ​បុក​ពេញទំហឹង កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់ ឈានចូល​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២១៤​កែង​ផ្លូវ​នរោត្តម ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​4
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់ ជា​ជនជាតិ​បរ​ទេ ជិះ​ម៉ូតូ​ម៉ាក​ឆា​លី ពណ៌​ខៀវ ពាក់​ស្លាក​លេខ ឌ​៤០០៣​ភព​១ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៤ ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​បុរស​ម្នាក់ ជិះ​ម៉ូតូ​ធន់​ធំ​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-1335 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នរោត្តម ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង​ស្រាល ចំណែក​ម៉ូតូ​រង​ការ​ខូច​ខាង​ទាំងសងខាង ។​1
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​ធន់​ធំ ត្រូវបាន​រថយន្ត​សង្គ្រោះ ដឹក​ទៅ​សង្គ្រោះ​ភ្លាម ចំណែក​ម៉ូតូ​សមត្ថកិច្ច បាន​ចុះ​ធ្វើ​អន្តរាគមន៍​ធ្វើការ​វាស់វែង យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គ​បាល​ខណ្ឌដូនពេញ​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​3