ជនជាតិ​បរទេស​ម្នាក់​ស្រវឹងស្រា​ដេក​ក្បែរ​ចិញ្ចើម​ផ្លូវ​ផ្អើល​នាក់​ដំណើរ​ស្មានតែ​ស្លាប់​

រាជធានី​ភ្នំពេញ​៖ មានការ​ភ្ងាក់ផ្អើល​មួយ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​15​និង​40​នាទី​ថ្ងៃ​ទី​21 ខែ​មិនា ឆ្នាំ​2014 នៅ​ចំណុច​កែង​ផ្លូវ​ទន្លេសាប ស្ថិតក្នុង​ភូមិ​3 សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ បន្ទាប់ពី​ប្រទះឃើញ​ជនជាតិ​បរទេស​បាន​ដេក​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ដូចជា​បើ​តាម​

ប្រភព​ពត័មាន​បាន​អោយដឹង​ថា​៖ ជនជាតិ​បរទេស​ដែល​បាន​ដេក​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ដូចជា​មនុស្ស​ស្លាប់​នោះ​ជា​ជនជាតិ​អាល្លឺម៉ង ភេទ​ប្រុស អាយុ​ជាង​40​ឆ្នាំ ហើយ​គេ​ឃើញ​ស្នាក់នៅ​ក្នុង​វត្ត​ចាស់​ប្រហែល​ជាង​2​ឆ្នាំ​មកហើយ​ហើយ​បុរស​ជនជាតិ​បរទេស​រូប​នេះ​គេ​ឃើញ​ផឹក​ស្រាថ្នាំ​ជា​រៀងរាល់​ថ្ងៃ​មុនពេល​កើតហេតុ​គេ​ឃើ​ង​បុរស​ជនជាតិ​បរទេស​រូបនេះ​បាន​ទិញ​ស្រាថ្នាំ​ចំនួន​6​ដប​អង្គុយ​ផឹក​ហើយ​ដើរ​តាម​មាត់​ទន្លេ​រើស​អេតចាយ​លុះ​មកដល់​ចំនុច​កើតហេតុ​ដោយ​ស្រវឹង​ខ្លាំង​ពេក​ស្រាប់តែ​ជនជាតិ​បរទេស​រូប​នោះ​ប្រាស់​ខ្លួន​ដេក​ក្បែរ​ចិញ្ចើម​ផ្លូវ​ដូចជា​មនុស្ស​ស្លាប់​បណ្ដាល​អោយ​ផ្អើល​សមត្តកិច្ច​ស្មាន​តែ​ជនជាតិ​បរទេ​ស​ដេកស្លាប់​។

សមត្តកិច្ច​បាន​ហៅ​រថយន្ត​សាម៉ុយ​មន្ទីពេទ្យ​កាលម៉ែត្រ​ដឹកយក​ទៅ​សង្គ្រោះ​ហើយ​បុរស​រូប​នោះ​គេ​ឃើញ​ផឹកស្រា​ជា​រៀងរាល់​ថ្ងៃ​ធ្វើ​អោយ​ប្រជា​ពលរដ្ធ​មាន​ការនិយាយតៗ​គ្នា​ថា ជនជាតិ​បរទេស​ផឹកស្រា​ខ្មែរ​ស្រវឹង​ទាល់តែ​ឆ្កែ​លិ​តមាត់​៕​

image (1) image