​គ្រួសារ​ពលរដ្ឋ​ទីទាល់ក្រ​១​គ្រួសារ​បានទទួល​អំណោយ​ពី​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ​ទាន់ពេលវេលា​

0

​ខេត្តព្រះវិហារ​​ក្រុមការងារ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ​ដឹកនាំ​ដោយ​លោក​អ៊ុន​ចាន់​ដា​អភិបាលរង​ខេត្តព្រះវិហារ​ចុះសាកសួរ​សុខទុក្ខ​និង​ចែក​អំណោយ​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ទីទាល់ក្រ​១​គ្រួសារ​នៅ​ព្រឹក​ថ្ងៃទី​០៣​កុ​ម្ភះ​២០១៥​ស្ថិតនៅ​ភូមិ​បុ​ស្ប​ធំ​ឃុំ​ប្រមេរ​ស្រុក​ត្បែង​មាន​ជ័​។​----
​លោក​អ៊ុន​ចាន់​ដា​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ​បានអោយដឹង​ថា​អាជ្ញាធរ​មូលដ្ឋាន​បាន​រាយការណ៍​ពី​ស្ថានភាព​ជួប​ការលំបាក​ខ្លាំង​របស់​គ្រួសារ​ពលរដ្ឋ​ទីទាល់ក្រ​និង​មាន​ជំងឺ​គ្រាំគ្រា​ប្រចាំកាយ​ខាងលើ​មកកាន់​ទីស្នាក់ការ​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តព្រះវិហារ​។​លោក​បានរៀបចំ​អំណោយ​មួយចំនួន​ដើម្បី​យក​ឧបត្ថម្ភ​ផងដែរ​។​
​លោក​អភិបាលរង​ខេត្ត​បាន​បន្តទៀតថា​ពលរដ្ឋ​ក្រីក្រ​១​គ្រួសារ​ខាងលើ​ឈ្មោះ​ហៀ​ច​ឆេង​ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​ពិតជា​មាន​ស្ថានភាព​ក្រីក្រ​ប្រាកដ​មែន​នៅពេល​ក្រុមការងារ​ចុះ​ដល់​លំនៅដ្ឋាន​របស់គាត់​ផ្ទាល់​។​អំណោយ​សម្ភា​រះ​យក​ចែកជូន​រួមមាន​ខោអាវ​,​សារុង​,​ក្រណាត់ស​,​ទឹកដោះគោ​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​,​ស្ករស​,​ទឹក​ផ្លែឈើ​,​សាប៊ូ​បោក​ខោអាវ​,​ថ្នាំដុសធ្មេញ​និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ដើម្បី​ដោះ​បន្ទុក​ទីទាល់ក្រ​បាន​មួយគ្រា​៕