បុរសជនជាតិចិនម្នាក់ស្រវឹងស្រាជោគជាំ បានបើករថយន្តព្រូសក្នុងល្បឿនលឿន រួចក៏រេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវ បណ្តាលឱ្យបាក់ខ្ទេច១ផ្ទាំង ចំណែករថយន្តបានដាក់កាឡេ បែកកង់មុខខាងស្តាំទៅ មុខលែងរួច កាលពីវេលាម៉ោង១១នឹង៣៣នាទីយប់ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវលេខ២០០៤ ខាងក្រោយនឹងក្រុមហ៊ុនណូគា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពពត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍នេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសជាជនជាតិចិនម្នាក់ ទំនងជាស្រវឹងស្រាជោគជាំ បានបើករថយន្តព្រូសពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2W-3623 ក្នុងល្បឿនយ៉ាងលឿនរេពេញផ្លូវ តាមបណ្តោយផ្លូវលេខ២០០៤ ពីកើតទៅលិច ហើយនៅពេលមកកន្លែងកើតហេតុ រថយន្តក៏បានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ខ្ទេច១ផ្ទាំង ចំណែករថយន្តបានដាក់កាឡេ បែកកង់មុខខាងស្តាំ ទៅមុខលែងរួច ប៉ុន្តែមិនបង្កឱ្យម្នាក់មានរបួសនោះទេ ។
ភ្លាមនោះសម្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញស្ទូចយករថយន្ត ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយជាបន្តទៀត ៕




































