​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យមាន​មនុស្ស​៤​នាក់ រងរបួស​ធ្ងន់​ស្រាល​៤​នាក់

0

នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​នឹង​ផ្លូវ​លេខ​១៧៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២
​យុវជន​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ដោយសារតែ​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញ​ទំ ហឹ​ង នៅ​ចំណុច​ផ្លូវ​លេខ​៤៣២ កែង​នឹង​ផ្លូវ​លេខ​១៧៣ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​នឹង​៥០​នាទី​យប់​ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ។4
​ ​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​២​នាក់ ជិះ​ម៉ូតូ​ស្តុ​ប​ពី ព​ណ៍ស ពាក់​ស្លាក​លេខ បាត់ដំបង 1M-6454 ធ្ចើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខ​ណះ​មកដល់់​ចំណុច កើតហេតុ ស្រាប់​តែមាន​យុវជន​២​នាក់​ជិះ​ម៉ូតូ​ទ្រី​ម សេ​១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1AP-4172 ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​៤៣២ ពី​កើ​តទី​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ទៅបុក​ម៉ូតូ​ស្តុ​ប​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ និង​៣​នាក់​ទៀត​របួសស្រាល ។3
​ ​ប្រភព​បន្តថា បន្ទាប់ពី​កើតហេតុ គេ​បានឃើញ​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​ភ្លាមៗ និង​បានធ្វើ​ការវាស់វែង​យក​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន រង់ចាំ​ដោះស្រាយ​គ្នា​នាពេល​ក្រោយ ៕2 1