​រថយន្ត​វី​ស្តូ​បុក​ម៉ូតូ​ទ្រី​ម​សេ​១២៥ បណ្តាលឱ្យ​យុវជន​ម្នាក់​រងរបួស ហើយ​រថយន្ត​ព្យាយាម​បើក​រត់ តែ​ត្រូវបាន​សមត្ថកិច្ច​ដេញចាប់​បានមក​វិញ ដោះស្រាយ​បញ្ចប់រឿង​ត្រឹម​១៥០$

0

​យុវជន​ម្នាក់​បាន​រងរបួស ដោយសារតែ​រថយន្ត​វី​ស្តូ បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឱ្យ​ផ្លោង​ខ្ទាត ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត​យ៉ាងដំណំ ហើយ​រថយន្ត បាន​ព្យាយាម​បើក​រត់ តែ​ត្រូវបាន​កំលាំង​សមត្ថកិច្ច កំពុង​ល្បាត​នៅក្នុង​មូលដ្ឋាន ដេញ​ស្ទាក់​ចាប់បាន រួច​ដោះស្រាយ​បញ្ចប់​ត្រឹម​១៥០​ដុល្លារ ។4
​ហេតុការណ៍​នេះ​បាន កើតឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់ ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៣ កែង​នឹង​ផ្លូវ​លេខ​៣៨៤ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន ។3
​ ​ប្រភព​ពត៌មាន​ពីសា​ក្សី ដែល​បានឃើញ​ហេតុការណ៍​នេះ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​ទ្រី​ម សេ​១២៥​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AH-២៣៩០ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុច​កែង​នឹង​ផ្លូវ​លេខ​៣៨៤ ស្រាប់​តែមាន​រថយន្ត​វី​ស្តូព​ណ៍ស​មួយគ្រឿង ពាក់​ស្លាក​លេខ​បណ្តោះអាសន្ន ៣១៩១ ទិសដៅ​បញ្ច្រាស​គ្នា បាន​បត់​ទៅខាង​ឆ្វេង​ដៃ ក៏​បុក​ម៉ូតូ​ពេញទំហឹង បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​រងរបួស ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត​យ៉ាងដំណំ ។2

បន្ទាប់ពី​បង្កហេតុ រថយន្ត​បង្ក​បាន​ព្យាយាម​បើករថយន្ត​រត់ តែ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ដែល​កំពុង​ជិះ​ល្បាត​នៅក្នុង​មូលដ្ឋាន ដេញ​ស្ទាក់​ចាប់បាន នៅ​ផ្លូវ​លេខ​៣៤៨ ខាងក្រោយ​គុក​ទួលស្លែង ។1
​ ​ភ្លាមៗ​នោះ សមត្ថកិច្ច​បានឱ្យ​អ្នកបើករថយន្ត​បង្ក ទៅ​កន្លែងកើតហេតុ​វិញ ដើម្បី​ដោះស្រាយ​គ្នា ហើយ​ភាគី​ខាង​រថយន្ត បានដឹង​ពី​កំហុស​របស់ខ្លួន ក៏​ព្រម​សង​ថ្លៃ​ព្យាបាល និង​ខូចខាត​ម៉ូតូ​ជនរងគ្រោះ ចំនួន​១៥០​ដុល្លារ​ដើម្បី​បញ្ចប់រឿង ហើយ​ភាគី​ខាង​ម៉ូតូ មិន​ចង់​មានរឿង​វែងឆ្ងាយ ក៏​ព្រម​ទទួល ព្រោះ​មិន​ចង់​រំខាន​ដល់​សមត្ថកិច្ច ៕