យុវជន២នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែពួកគេស្រវឹងស្រាជោគជាំ ជិះម៉ូតូក្នុងល្បឿនលឿនរេពេញផ្លូវ បុករថយន្តតាក់ស៊ីកំពុងបត់ឆ្លងផ្លូវ ពេញទំហឹង បោកផ្ទប់នឹងកញ្ចក់រថយន្ត ចំណែកម៉ូតូបានរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង២នឹង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៥ ចំណុចមុខក្រុមហ៊ុនមូលបត្រ សូណាត្រា តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ប្រភពពត៌មានពីសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងគេបានឃើញរថយន្តតាក់ស៊ីពណ៍មួយ គ្រឿង ពាក់ស្លាកលេខភ្នំពេញ ទើបតែដាក់ភ្ញៀវចុះនៅចំណុចមុខក្រុមហ៊ុនមូលបត្រ រួចរថយន្តបានបត់ឆ្លងផ្លូវ ភ្លាម នោះក៏មានយុវជន២នាក់ជិះម៉ូតូទ្រីមសេ១២៥ ពណ៍
ខ្មៅ ឌុបគ្នាតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ពីត្បូងទៅជើងក្នុងល្បឿនលឿនរេពេញផ្លូវ បុករថយន្តតាក់ស៊ីពីក្រោយពេញទំហឹង បណ្តាលឱ្យយុវជនទាំង២នាក់ផ្លោងទៅបោកផ្ទប់ ជាមួយនឹងកញ្ចប់រថយន្តបណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូបានរងការខូចខាតយ៉ាងដំណំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនជាបណ្តោះអាសន្ន រង់ចាំដោះស្រាយនាពេលក្រោយ ៕



































