កំពង់ឆ្នាំង៖មនុស្សប្រុស២នាក់បានរងរបួសគ្រាន់បើដែរ ខណៈដែលពួកគេជិៈម៉ូតូលួចវ៉ាគេខាងស្តាំជ្រុលចង្កូតទៅបុកគូថរថយន្ត១គ្រឿងពីក្រោយ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា៖ ពីដំបូងនោះសមត្ថកិច្ចនឹកស្មានថារថយន្តបុកម៉ូតូ ហើយភ្លាមៗនោះដែរក៏បានប្រកាសតាមវិទ្យុទាក់ទងដើម្បីអោយមន្ត្រីនគ របាលក្នុងក្រុង តាមចាប់រថយន្តបង្កគ្រោះថ្នាក់ តែក្រោយពីចាប់រថយន្តនោះបាននៅចំណុចជិតសាលាខេត្តកំពង់ឆ្នាំងទើបគេដឹងថា៖ ម៉ូតូបានបើកទៅបុករថយន្តពីក្រោយសោះ ហើយបាននាំរថយន្តនោះមកកាន់អធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ដើម្បីសាកសួរ និងធ្វើកំណត់ហេតុតាមនិតិវិធី។
ជនរងគ្រោះដែលជិៈម៉ូតូម៉ាកវ៉េវ ពណ័ស្លែ ពាក់ស្លាកលេខ កណ្តាល 1E.1050 ទៅបុកគូថរថយន្តទូរីសពីក្រោយនោះ មានឈ្មោះ សន សម្បត្តិ អាយុ៣៥ឆ្នាំ និងយុវជនម្នាក់ទៀតឈ្មោះស៊ិន កុសល អាយុ១៧ឆ្នាំ ជិះពីក្រោយ គេទាំង២នាក់មានទីលំនៅ ភូមិជាងហ្លួង ឃុំពន្លៃ ស្រុកបរិបូណ៌។ចំណែករថយន្ត
ទូរីសពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AA. 3920 បើកបរដោយបុរស ឈ្មោះ ប៊ិន សារុំ អាយុ៣៧ឆ្នាំ រស់នៅភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ។
មុនពេលកើតហេតុ ម៉ូតូបានធ្វើដំណើរពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុបានព្យាយាម វ៉ារថយន្តពីខាងស្តាំ តែវ៉ាមិនរួចក៏ទៅបុកគូថរថយន្តទូរីសពីក្រោយ បណ្តាលអោយដួលបោកក្បាល
ត្រូវនឹងស្តុបរថយន្តទូរីស សំណាងល្អមានមួកការពារសុវត្ថិភាព គ្រាន់តែរបួសបែកក្បាលស្រាស តែប៉ុណ្ណោះ។ចំណែករថយន្តបានបែកស្តុបក្រោយខាងស្តាំមួយជំហៀង។ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេដឹកយកទៅសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត។ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកក្នុងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងកសាងសំណុំរឿងតាមផ្លូវច្បាប់។
សមត្ថកិច្ចគរបាលចរាចរណ៏ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ ក្រោយពេលកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ និងភាគីរថយន្តបានមកសម្របសម្រួលគ្នា ដោយភាគីម៉ូតូព្រមទទួលកំហុស “វ៉ាស្តាំ”និងសុំអោយរួចខ្លួនទាំងសងខាង ទើបសមត្ថកិច្ចព្រមបញ្ចប់សំណុំរឿងអោយភាគីទាំង២ យកមធ្យោបាយរបស់គេ ទៅជួសជុលរៀងៗខ្លួនវិញ ការពិតគឺភាគីម៉ូតូជាអ្នកខុស ៕



































