បន្ទាយមានជ័យ:ឯកឧត្ដមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយ៍កម្មសំណង់និងសុរិយោដីមានប្រសាសន៍ថា ការកែទម្រងរបស់រដ្ឋាភិបាលជាស្នូលនៃការអភិវឌ្ឍន៍ជាតិ ដូចនេះក្នុងនាមជាមន្ត្រីបំពេញការងារជូនរដ្ឋនិងប្រជាពលរដ្ឋត្រូវតែកែប្រែពីមិនល្អទៅល្អព្រោះពលរដ្ឋ នៅតែទាមទារនៅអ្វីជាសិទិ្ធដែលគាត់ទទួលបាន និង អំពាវនាវអោយមានមន្ត្រីបន្ថែមនៅមន្ទីរនេះ និងត្រូវយកនិសិត្សមកធ្វើកម្មសិក្សា ចាត់បញ្ជូនមន្ត្រីទៅបណ្តុះបណ្តាលជំនាញបន្ថែមទៀត។លើកឡើងដូច្នេះក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តបន្ទាយមានជ័យនាល្ងាចថ្ងៃទី ៣ មករា ២០១៥។
ក្នុងរបាយការណ៍លោកវិស្វករ លី សារី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តថា:ការងារ ឆ្នាំ២០១៤ និងមួយខែឆ្នាំ២០១៥ មន្ត្រីបំពេញការងាររៀងៗ ខ្លួនធ្វើអោយកិច្ចការងារដំណើរការយ៉ាងរលូនទទួលបានលិទ្ធផលល្អប្រសើរ ។ ក្នុងនោះសម្រាប់ខេត្តបន្ទាយមានជ័យការងារចុះបញ្ជីដីធ្លី និងការងារវាស់ វែងមានលក្ខណៈជាប្រព័ន្ធ បានបញ្ចប់បិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យ លក្ខណៈជាប្រព័ន្ធ មាន៣ក្រុមនៅស្រុក ពញរះនេត្រព្រះ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ សរុបចំនួន៤១០០ក្បាលដី ។ ហើយបានចែកវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុ ចំនួន១០.១៨៧ប័ណ្ណ ។
លោក វិស្វករ លី សារី បន្តអោយដឹងទៀតថា ចំពោះគណៈកម្មការសុរិយោដី ចាប់ពីថ្ងៃចេញសេចក្តីសម្រេច បង្កើតគណៈកម្មការសុរិយោដីដល់ថ្ងៃទី២០ វិច្ឆិកា ២០១៤ បានទទួលពាក្យបណ្តឹងជម្លោះដីធ្លី ចំនួន៣៣៤ករណី ដោះស្រាយបញ្ជប់១០៦ករណី ច្រានចោល១០៣ករណី ដកពាក្យបណ្តឹង៤៥ករណី និងកំពុងដោះស្រាយនៅលេខាធិការដ្ឋានខេត្ត និងស្រុក-ក្រុង ចំនួន៧៥ករណី ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី អ៊ឹម ឈុនលឹម បញ្ជាក់ថា: ការរៀបចំដែនដីអោយមានភាពល្អប្រសើដើម្បីប្រឡងប្រណាំងទីក្រុងស្អាតនោះ ត្រូវគិតពីបរិស្ថាន ការប្រើប្រាស់ដីចំណីផ្លូវហើយទំនាក់ទំនងខ្ជាប់ជាមួយក្រសួងសាមី៕



































