កំពង់ស្ពឺ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ផ្ទះមួយខ្នងនៅ ក្រុង ច្បារមនដោយសារតែការឆ្លងចរន្តអគ្គិសនី ហើយមិនអាចពន្លត់បានទាន់ពេលវេលាខណះឡានទឹករបស់ស្នងការខេត្តកំពង់ស្ពឺបានប្រើទឹកអស់២ឡានក្រោយហេតុការណ៏ឆេះជាច្រើនម៉ោងដោយមិនមានពត៏មានដល់សមត្ថកិច្ច។
ករណី អគ្គិភ័យឆាបឆេះនៅវេលាម៉ោង៣និង៥នាទីព្រឹកឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចភូមិរលោង សង្កាត់សុព័រទេព ក្រុងច្បារមនខេត្តកំពង់ស្ពឺ បណ្ដាលឲ្យផ្ទះមួយខ្នងមានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ សង់ពីឈើលើប្រក់ស័ង្កសីនិងថ្មខាងក្រោមឆេះរាបដល់ដី តែមិនមានមនុស្សរង របួសឡើយ។
ប្រភព បន្តថា ម្ចាស់ផ្ទះមានឈ្មោះ ណុញ នឿង ភេទស្រី អាយុ៣៤ឆ្នាំ និង កូនឈ្មោះផាន់ វាសនា អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះ ស្រី មុំ អាយុ២៨ឆ្នាំ ជាប្រជាពលរដ្ឋរងគ្រោះក្នុងករណីនេះ ។តាមសេចក្តីសន្និដ្ឋានរបស់អាជ្ញាធរថា អាចបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ណាមួយម្ចាស់ផ្ទះមានវ័យចំណាស់ផងមិនអាចពន្លត់បានទាន់ពេល។ ខណៈដែលមានអគ្គិភ័យនេះ លោកវរសេនីយ៍ទោ អ៊ុម ប៊ុនធឿន នាយការិយាលយ័អគ្គីភយ័ខេត្តបានដឹកនាំកម្លាំងប្រើហើយប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង ជួយសង្គ្រោះផងដែរ ប៉ុន្តែអណ្ដាតភ្លើងមានសភាពខ្លាំងក្លា ទើបឆេះបំផ្លាញផ្ទះទាំងស្រុងតែម្តង។
នាយការិយាលយ័បានបន្តថាហេតុការណ៏អគ្គីភយ័នេះពលរដ្ឋមិនបានរាយការណ៏ឲ្យទាន់ពេលវេលា ក្នុងនោះការឆេះនេះកើតឡើងចំពេលដែលប្រជាពលរដ្ឋ កំពង់សម្រាកលង់លក់ក្នុងដំណេកដែលជាហេតុធ្វើឲ្យការផ្តល់ពត៏មានមានភាពយឺតយ៉ាវ ។
លោក ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមនបានឲ្យដឹងដែរថា ក្នុងហេតុការណ៏ខាងលើ មិនមានមនុស្សណាម្នាក់រងរបួសទេដោយឡែកសម្ភារះ មានតំលៃម្ចាស់បានយកបានតែម៉ូតូ២គ្រឿងទេក្រៅពីនោះត្រូវបានអគ្គីភយ័លេច ត្របាក់ទាំងស្រុង ។
មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមនបានបន្ថែមថា ដោយសារម្ចាស់ផ្ទះកំ ពង់មានទុក្ខដូចនេះការបូកសរុបនៃការខូចខាតនៅមិនបានដឹងទេ ហើយទំហំនៃការខូចខាតសរុបក៏មិនតិចដែរ៕



































