លោក​ឡាញ់ នី កំពុង​គ្រប់ទឹក​ទៀតហើយ​ជាមួយនឹង​ដី​ចំណតរថយន្ត​

0


> បាត់ដំបង​: ផ្សារ​ថ្មី​គឺជា​ផ្សារ​មួយ​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​5 ក្នុងភូមិ​13​មករា សង្កាត់ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ហើយក៏​ជា​ផ្សារ​មួយ​ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ លោក ឡាញ់ នី មាន​នាទី​ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយរូប​ផងដែរ​ដែល​កំពុងតែ​គេង​យក​ផលចំណេញ​មួយ​ក្តារ​ទៀតហើយ​ទៅលើ​ទីតាំង​ដី​របស់​ចំណតរថយន្ត​ដែល​ស្ថិត​នៅក្បែ​ផ្សារ​នេះ ។គួរ​បញ្ជាក់ដែរថា​ការដេញថ្លៃ​ទៅលើ​ភា​សុ​ី​ផ្សារ​នេះ​គឺ​ត្រូវបាន​លើកលែង​អស់​រយ​:​ពេល​ជាច្រើន​ឆ្នាំ​ដោយ​កាច់​កង​គ្នា​ទៅនឹង​ការសាងសង់​សាលាខេត្ត​image

បាត់ដំបង ដោយសារតែ​បញ្ហា​នេះហើយទើប​ធ្វើអោយ​លោក ឡាញ់ នី ព្រមជាមួយ​នឹង​ដៃគូ​ចង់​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​យ៉ាងណា​ក៏​ស្រេច​តែ​ចិត្ត ប៉ុន្តែ​បានតែ​មួយរយ​:​ប៉ុណ្ណោះ​ដោយសារតែ​ការ​លោភលន់ និង​ម​ហិ​ច្ឆិ​តា​របស់​ដង្ខៅ​ផ្សារ​រូបនេះ​ធ្វើអោយ​គូរ​កន​ដែលជា​ដៃគូ​រក​សុ​ី​សុំ​ផ្តាច់​ភាគហ៊ុន​ចេញ​ទាំងអស់ ។​កន្លងមក​ប្រភព​ផ្ទៃក្នុង​មួយ​បាន​លួច​បង្ហើប​អោយដឹងថា ចាប់ផ្តើម​ពី​ឈរ​សោយរាជ្យ​តែម្នាក់ឯង​មក​គឺ​លោក​ដង្ខៅ​បានចាប់ផ្តើម​ពុស អង្កន់​ដី​ជា​ឡូ​តិ៍​តូចៗ​ដើម្បី​លក់ នឹង​សង់​ជា​ផ្ទះល្វែង​នៅក្នុង​តំលៃ​រាប់​មុ​ឺ​ន​ដុល្លារ ចំណែក​ថ្លៃ​ភា​សុ​ី ថ្លៃ​ភ្លើង និង​ថ្លៃ​គ្រែ កន្ទេល​តូចៗ​ដែល​ក្រុមអាជីវករ​ជួល​លក់​ត្រកួន ព្រលិត ត្រូវបាន​គេ​កំណត់​តំលៃ​អោយ​បង់​មិនធម្មតា​ឡើយ ដែល​ធ្វើអោយ​ពួកគាត់​បញ្ចេញ​នូវ​ប្រតិកម្ម​យ៉ាងខ្លាំង​ស្ទើរតែ​ផ្ទុះ​កំហឹង​ម្តងៗ​ថែម​ទៀតផង ។​ឆ្នាំ​2017​គឺជា​ឆ្នាំ​ដែល​ត្រូវ​ដាច់​អាណត្តិ ទំនងជា​បញ្ហា​នេះហើយ​បានជា​ថ្មីៗ​នេះ​ទីតាំង​មួយកន្លែង​ដែល​ស្ថិតនៅ​ខាងកើត​តួ​ផ្សារ និង​ជាទី​តាំង​ចំណតរថយន្ត​ធំ តូច​គ្រប់​ប្រភេទ​កំពុង​តែ​ចាប់ផ្តើម​ពុស​អង្កន់​ជា​ដុំ​តូចៗ​ទៀតហើយ​សំរាប់​ជួល​អោយ​អាជីវករ​សង់​ជា​រោង​លក់ទំនិញ​ផ្សេងៗ​ជា​បណ្តើរៗ​ហើយដោយ​ដី​មួយ​ដុំៗ​ជួល​ក្នុង​មួយខែ​ចាប់ពី​20​ដុល្លារ​ដល់​50​ដុល្លា​ដែល​ធ្វើអោយ​ផ្លូវ​ចូលទៅក្នុង​ចំណតរថយន្ត​ស្ទើរតែ​បាត់បង់​អស់​ទៅហើយ ។​
> រាល់​បញ្ហា​ទាំងនេះ​ក៏មាន​ប្រភព​ជាច្រើន​បានធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ជាច្រើន​ដែល​បាន​កើតឡើង​តាំងពី​ការយក​ផ្លូវ​សាធារណ​:​ជុំវិញ​ផ្សារ​ធ្វើជា​កន្លែង​ផ្ញើ​រកង់ ម៉ូតូ ធ្វើអោយច្រកចេញចូល​មាន​សភាព​តូចចង្អៀត​ស្ទើរតែ​ដើរ​មិន​រួច​។​ល​។​
រឿង​ដី​ចំណតរថយន្ត​នេះ​ក៏​ធ្លាប់មាន​ប្រភព​ផ្ទៃក្នុង​លួច​ប្រាប់​កម្ពុ​ជាថ្មី​ដែរ​ថា​ដង្ខៅ​ផ្សារ​មាន​បំនង​យូរហើយ​ប៉ុន្តែ​គេ​នៅ​ខ្លាច​ត្រង់​ថា​អាជីវករ​មិន​ព្រម​ចូលទៅ​លក់​នៅ​ទីនោះ​ព្រោះ​វា​នៅ​ខាងក្រៅទីតាំង​ផ្សារ វា​មិន​ដូច​ក្នុង​តួ​ផ្សារ​នោះឡើយ លុះដល់​ពេលនេះ​ប្រហែលជា​អត់ទ្រាំ​មិនបាន​ដោត​សារ​តែ​ស្តាយ​លុយ​ទើប​ចាប់ផ្តើម​ឈាន​មួយ​ជំហាន​ហើយ​នាឱកាស​នេះ ហើយ​តទៅ​មុខ​ក៏​ប្រហែលជា​នឹង​រលាយ​ផង​ក៏​មិនដឹង​ចំពោះ​ទីតាំង​ចំណតរថយន្ត​នេះ ដោយសារតែ​ការបង់​ចំណត​ត្រូវបាន​គេ​លើក​យកទៅ​ដាក់​នៅលើ​ផ្លូវជាតិ​លេខ​5​អស់ហើយ​គឺ​នៅក្បែ​រង្វង់​មូល​ព្រា​បស មិន​ខុស​អី​ទៅនឹង​កុងត្រូលជជុះ​នោះទេ​ព្រោះ​ពេលដែល​រថយន្ត​ដឹក​មនុស្ស​ឬ​ដឹកទំនិញ​មកដល់​គេ​រត់​ឆ្វែល​ឆ្វា​ត់​ពេញ​ផ្លូវ​ដើម្បី​តាម​យកលុយ​ហើយ​បើ​មាន​រថយន្ត​ណាមួយ​មិន​ព្រម​ឈប់​បង់លុយ​ទេនោះ​គឺ​ក្រុម​អា​មា​៉​ត​ទាំងនេះ​ត្រូវ​ប្រើប្រាស់​
ម៉ូតូ​ដេញ​ស្ទាក់​តែម្តង នេះ​បាន​ចំ​ជា​សេនាឆ្វេង ស្តាំ​របស់​ដង្ខៅ​ផ្សារ​ដ៏​មាន​ម​ហិ​ច្ឆិ​តា​មែន ។រាល់​បញ្ហា​ទាំងនេះ​គេ​មិនដឹងថា​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​អាជ្ញាធរខេត្ត​បាន​ជ្រាប​ដែរ​ឬ​យ៉ាងណា​នោះទេ ឬក៏​មិន​ហ៊ាន​ក្អក​ដោយសារតែ​បានទទួល​នូវ​អាគារ​សាលាខេត្ត​មួយ​ខ្នង​នេះ​? ល្មម​ដល់​ថ្ងៃ​ឱ​សាន​រា​ទ​ហើយ​សំរាប់​បញ្ហា​នានា​ដែល​បាន​កើតឡើង​នៅក្នុង​បរិវេណ​ផ្សារ​ថ្មី​បាត់ដំបង​នេះ​៕